នៅពេលផ្ញើសំណើរសុំភ្ជាប់ជាមិត្តជាមួយអ្នកណាម្នាក់ ប៉ុន្តែ មិនត្រូវបានយល់ព្រម Facebook
នឹងប្ដូរទៅជាស្ថានភាព follow (តាម/តាមដាន) ហើយសកម្មភាពទាំងឡាយរបស់ម្នាក់នេះនៅ
តែបង្ហាញខ្លួននៅលើ newfeed របស់អ្នក។
ខាងក្រោមនេះគឺជាវិធីពីរយ៉ាងដែលអនុញ្ញាតឱ្យអ្នកលុបចោលនូវសំណើរសុំភ្ជាប់ជាមិត្ត ដើម្បី
ជៀសវាងភាពស្មុគស្មាញដែលមិនគួរមាន។
វិធីទីមួយ ៖
ដំបូង ចុចទៅលើរូបសញ្ញា friend និងជ្រើសរើស See all (view all)។
បន្ទាប់មក ជ្រើសរើស View Sent Requests (មើលការស្នើដែលបានផ្ញើ)។
ចុងក្រោយ អ្នកគ្រាន់តែជ្រើសរើស Cancel Request ដើម្បីលុប ឬបញ្ឈប់ការស្នើគឺជាការស្រេច។
វិធីទីពីរ ៖
ចូលទៅកាន់តំណភ្ជាប់នេះ។ នេះគឺជាអ៊ីនធឺរហ្វេលសម្រាប់ទូរស័ព្ទ ហើយបើចង់លុបបំបាត់សំណើរ
ភ្ជាប់ជាមិត្តជាមួយអ្នកណាមួយ អ្នកគ្រាន់តែចុចលើ undo ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ TGDD