អ្នកប្រើប្រាស់ឧបករណ៍ iPhone និង Android ទាំងឡាយជាធម្មតាតែងតែប្រើប្រាស់នូវមុខងារ
លេខសំងាត់ (Passcode) ដើម្បីចាក់សោរទូរស័ព្ទរបស់ខ្លួន។ ដូច្នេះបើគ្មាន Passcode ទេនោះ
អ្នកដទៃមិនអាចចូលមើលបានពីខ្លឹមសារនៅខាងក្នុងទូរស័ព្ទបានឡើយ។ ដោយឡែកមានកម្ម
វិធីមួយមានឈ្មោះថា XRY របស់ក្រុមហ៊ុន Micro Systemation (ស្វ៊ីស) បានធ្វើការផ្គល់ជូនដល់
បណ្តាស្ថាប័នមានសមត្ថកិច្ចទាំងឡាយនូវមុខងារដែលអាចអោយធ្វើការបំបែកនូវ Passcode
ទាំងនោះបាននិងអាចចូលទៅប្រើប្រាស់រឺពិនិត្យមើលរាល់ទិន្នន័យទាំងអស់ក៏ដូចជាការទាញ
យកឯកសារទាំងអស់ចេញពីក្នុងទូរស័ព្ទទាំងនោះបានដោយងាយបំផុត។
ក្រុមហ៊ុនខាងលើបានអោយដឹងថាពួកគេលក់កម្មវិធី XRY នេះទៅអោយតែស្ថាប័នមានសមត្ថ
កិច្ចប៉ុណ្ណោះ ដូចជាប៉ូលីស រឺកងទ័ពជាដើម ដើម្បីជួយអោយពួកគេអាចចូលទៅប្រើប្រាស់រឺធ្វើ
ការត្រូតពិនិត្យក្នុងទូរស័ព្ទរបស់បណ្តាជនប្រព្រឹត្តបទល្មើស រឺក៏ជនសង្ស័យដើម្បីប្រមូលយក
ឯកសារចេញពីទូរស័ព្ទពួកគេទុកធ្វើជាភស្តុតាង។ នៅក្នុងខ្សែវីដេអូដាក់បង្ហាញខាងក្រោមរបស់
ខ្លួន, ក្រុមហ៊ុន Micro Systemation អាចធ្វើការបំបែកនូវ Passcode នៅលើទូរស័ព្ទ iPhone និង
ទូរស័ព្ទ Android បានដោយងាយបំផុតគឺត្រឹមតែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ក្រោយមក
គឺអាចយកឯកសារទាំងប៉ុន្មានដែលនៅក្នុងនោះមកដាក់នៅក្នុងកុំព្យូទ័រដើម្បីធ្វើការត្រួតពិនិត្យ។
(បច្ចុប្បន្នខ្សែវីដេអូនោះត្រូវបានលប់ចេញពី YouTube ដោយមិនដឹងពីមូលហេតុ)។
លោក Mike Dickinson, អគ្គនាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន ហើយក៏ជាអ្នកដែលមានវត្តមាន
នៅក្នុងខ្សែវីដេអូបង្ហាញពីការបំបែក Passcode បានអោយដឹងថា ក្រុមហ៊ុនរបស់លោកដាក់
លក់នូវសមិទ្ធិផលដែលមានសមត្ថភាពអាចបំបែក Passcode នៅលើបណ្តាឧបករណ៍ iOS និង
Android ទៅអោយជាង ៦០ ប្រទេសនៅទូទាំងពិភពលោក។ ក្រុមហ៊ុនរបស់លោកបានផ្គត់ផ្គង់
ទៅអោយជាង ៩៧% សំរាប់ស្ថាប័នសមត្ថកិច្ចប៉ូលីសក្នុងប្រទេសអង់គ្លេស ស្ថាប័នប៉ូលីសជា
ច្រើននៅក្នុងប្រទេសអាមេរិក និងក្នុងនោះក៏មានទាំង FBI ទៀតផង។ ហើយក្នុងនោះដែរ កង
ទ័ពរបស់អាមេរិកគឺជាអតិថិជនសំខាន់បំផុតរបស់ពួកគេ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពី
ឆ្នាំ ២០១០ មានការកើនឡើងចំនួន ២៥% បើធៀបជាមួយឆ្នាំមុនៗ គឺពី ១២ លានដុល្លាអាមេ
រិក ឡើង ១៨ លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។
លោក Mike បានរៀបរាប់ពីដំណើរការរបស់ XRY នេះថាវាមានលក្ខណៈប្រហាក់ប្រហែលគ្នា
នឹងអ្នក hacker Jailbreak iPhone ដែរ ប៉ុន្តែមិនបានបញ្ជាក់អោយច្បាស់ថាពួកគេប្រតិបត្តិកម្មវិធី
សុវត្ថិភាពណាមួយដើម្បីអនុវត្តន៍ប្រការនេះនោះឡើយ។ លោកនិយាយថាក្រុមហ៊ុនមិនប្រើ
ប្រាស់ Backdoor (ជាទំរង់មួយដែលក្រុមអ្នកធ្វើការអភិវឌ្ឍន៍បង្កើតឡើងដើម្បីផ្តល់ភាពងាយ
ស្រួលក្នុងការចូលទៅកាន់ប្រព័ន្ធខាងក្នុងរបស់ឧបករណ៍ទាំងឡាយ) គឺមានលក្ខណៈប្រហាក់
ប្រហែលគ្នានឹងពួក hacker ធ្វើកម្មវិធី Jailbreak យ៉ាងដូច្នោះដែរ។ ហើយមានបុគ្គលិកចំនួនពាក់
កណ្តាលក្នុងចំណោម ៧៥ នាក់របស់ក្រុមហ៊ុនកំពុងតែធ្វើការសិក្សាស្រាវជា្រវស្វែងរកនូវវិធី
សាស្រ្តថ្មីដើម្បី hack ចូលទៅក្នុងឧបករណ៍អេឡិចត្រូនិចដែលកំពុងតែបង្ហាញវត្តមានជាបន្ត
បន្ទាប់នាពេលបច្ចុប្បន្ននេះទៀតផង។
នៅពេលឆ្លងផុតពីដំណាក់កាលជញ្ជាំងសុវត្ថិភាពរបស់ iPhone កម្មវិធី XRY នឹងចាប់ផ្តើមធ្វើ
យុទ្ធនាការ "brute force" តាមរយៈការបើកនូវផ្ទាំង Passcode មួយម្តងៗដើម្បីធ្វើការស្វែងរក
នូវ Passcode ត្រឹមត្រូវបំផុត។ នៅក្នុងខែ្សវីដេអូ XRY គឺចំណាយត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ
ដើម្បីអាចស្វែងរក Passcode ដែលត្រឹមត្រូវរបស់ iPhone នោះគឺ "0000"។ នេះជា Passcode
ដែលងាយស្រួលស្មានបំផុត ហើយប្រសិនបើយើងដាក់ Passcode ដែលពិបាកជាងនេះ និង
ស្មុគស្មាញជាងនេះ នោះដំណាក់កាលបំបែកក៏ត្រូវចំណាយពេលច្រើនជាងនេះផងដែរ។ នេះ
បើយោងតាមការបកស្រាយរបស់លោក Mike ។
"លេខសំងាត់កាន់តែស្មុគស្មាញ នោះក៏ទាមទារនូវពេលវេលាមួយយូរផងដែរ និងកាន់តែមាន
ការពិបាកជាងដើម្បី XRY អាចចូលទៅក្នុងទូរស័ព្ទបាន",លោក Mike និយាយ, "នៅក្នុងករណី
មួយចំនួន ដំណើរការនេះអូសបន្លាយយ៉ាងយូរបំផុតដែលធ្វើអោយយើងមិនអាចទ្រាំទ្របាន
តទៅទៀតក៏មានដែរ"។ តួយ៉ាងដូចជាកាលពីថ្មីៗកន្លងមកនេះទាក់ទងនឹងរឿងករណីរបស់
Dante Dears ដែលជាអ្នកជាប់គុកម្នាក់ត្រូវបានលើកលែងទោស ប៉ុន្តែត្រូវទទួលរងការចោទ
ប្រកាន់ពីបទមានទំនាក់ទំនងនឹងបណ្តាញពេស្យាចារដែលមានឈ្មោះថា"Pimping Hoes Daily"
តាមរយៈទូរស័ព្ទ Android របស់ខ្លួន។ FBI ព្យាយាមបំបែក Passcode ទូរស័ព្ទរបស់ជនលើ្មសរួប
នោះតែមិនបានសំរេច ក៏សំរេចចិត្តសុំជំនួយពីខាង Google ៕
ប្រភព៖ Forbes
ដោយ៖ រស្មី