CamNews

ព័ត៌មានបច្ចេកវិទ្យា 

Smartphone Samsung នឹងប្រើ chip 64-bit ដើម្បីប្រកួតប្រជែង ជាមួយ Apple

មិនព្រមចាញ់ Apple, ក្រោយពី iPhone 5S ប្រើប្រាស់ CPU A7 64-bit បង្ហាញខ្លួន, Samsung
បានប្រកាសថា ស្មាតហ្វូនបន្ទាប់របស់ខ្លួន នឹងមានកំលាំងខ្លាំង ដូច្នេះដែរ។

ចែករំលែកជាមួយគេហទំព័រ Korea Times, លោក JK Shin នាយកផ្នែកទូរស័ព្ទរបស់ Samsung
បានស្រាយបញ្ជាក់ថា បណ្តាគំរូទូរស័ព្ទអនាគតរបស់ Samsung ក៏នឹងប្រើប្រាស់ chip 64-bit ដែរ។
គាត់បាននិយាយយ៉ាងច្បាស់ថា "បណ្តាឧបករណ៍ដូច្នេះ នឹងមិនបង្ហាញខ្លួនភ្លាមៗនោះទេ ប៉ុន្តែ
បណ្តាស្មាតហ្វូនក្រោយៗ នឹងមានលទ្ធភាព បំពាក់នូវ chip  64-bit"។

Samsung Galaxy S5 នឹងប្រើប្រាស់ chip 64-bit?

 វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ពេលដែល Samsung សំរេចចិត្តប្រកួតប្រជែងជាមួយ Apple
បើទោះជានៅមិនទាន់ដឹងច្បាស់ថា ពេលណា ហើយគំរូទូរស័ព្ទមួយណា របស់ Samsung នឹងមាន
បំពាក់ Chip 64-bit នោះ។ មនុស្សជាច្រើនបានប៉ាន់ស្មានមុនថា លទ្ធភាពច្រើន Galaxy S5 នឹងមាន
បំពាក់នូវ chip 64-bit នេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 5C បានក្លាយជាផ្ទាំងហ្ស៊ីប គេនាំគ្នាបាញ់ ម៉ាកប់ៗ តែម្តង

- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?

- តម្រង់ជួរតែម្នាក់ឯង រង់ចាំទិញ iPhone ថ្មី នៅជប៉ុន មុនការដាក់លក់ ១០ ថ្ងៃ

- Omar: "ខ្ញុំមិនដែលធ្លាប់ ត្រូវបាននិរទេសខ្លួនចេញពីប្រទេស ព្រោះតែសង្ហាខ្លាំងនោះទេ

- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក

- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ Vreview

 


Tags: Smartphone Samsung 64-bit chip Apple hightech