Google Translate គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់អ្នកបែកប្រែ និងអ្នកទេសចរណ៍
ដោយវាមានមុខងារជំនួយជាច្រើន។ ថ្មីៗនេះ ក្រុមហ៊ុន Google ឱ្យដឹងថា ពួកគេនឹងបន្ទាន់សម័យ
នូវមុខងារដ៏អស្ចារ្យ ចំនួន ២បន្ថែមទៀត។
បច្ចុប្បន្ន ដោយមានការផ្ទុះឡើងនៃបច្ចេកវិទ្យា ពិសេសគឺការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ការដើរទេស
ចរណ៍នៅបរទេស គឺមានភាពងាយស្រួលជាងមុន បើទោះជាអ្នកមិនចេះភាសានៃប្រជាជនក្នុង
ប្រទេសដែលអ្នកកំពុងដើរកំសាន្ត។ គ្រាន់តែកម្មវិធីបែកប្រែមួយ អ្នកប្រើប្រាស់នឹងអាចទៅកាន់
កន្លែងដែលចង់ទៅ ដោយមិនមានការលំបាក ទាក់ទិននឹងបញ្ហាភាសា ហើយ Google Translate
ត្រូវបានគេប្រើប្រាស់ច្រើន។
Google Translate អាចបកប្រែអក្សរក្នុងរូបភាព
ព័ត៌មានល្អសម្រាប់អ្នកចូលចិត្តដើរទេសចរណ៍នៅបរទេស ឬក្រុមមនុស្សដែលតែងតែទៅបំពេញ
បេសកកម្មនៅប្រទេសក្រៅ នោះគឺ Google នឹងបំពាក់កម្មវិធីថ្មីបំផុត និងមានប្រយោជន៍បំផុត ចំនួន
២បន្ថែមទៀត ទៅក្នុង Google Translate តាមរយៈសេវាកម្ម Lens Word ដែលក្រុមហ៊ុន Google
បានទិញយក កាលពីដើមឆ្នាំនេះ។ ជាក់ស្ដែង ជាមួយនឹងមុខងារថ្មីនេះ អ្នកអាចបង្វែរកាមេរ៉ា របស់
ទូរស័ព្ទ ឆ្ពោះទៅកាន់រូបភាពដែលមានអក្សរ ពេលនោះ កម្មវិធីនឹងចាប់ផ្ដើមបកប្រែនៅលើទូរស័ព្ទ។
មុខងារមួយទៀត នោះគឺសមត្ថភាពស្គាល់ភាសា និងបកប្រែដោយស្វ័យប្រវត្ត។ ប្រការនេះ មាន
ន័យថា អ្នកប្រើប្រាស់មិនចាំបាច់ចុចយកភាសាដែលខ្លួនត្រូវការបកប្រែនោះទេ គឺគ្រាន់តែជ្រើស
រើសភាសាណាក៏បាន ឱ្យបានចំនួន ២ ហើយចាប់ផ្ដើមសន្ទនា។ កម្មវិធីបកប្រែ នឹងស្គាល់ភាសា
ដែលអ្នកកំពុងនិយាយ និងបកប្រែផ្ទាល់នៅលើអេក្រង់ទូរស័ព្ទ។ ដូច្នេះ ការសន្ទនា នឹងអាចធ្វើ
ឡើងភ្លាមៗ និងមានលក្ខណៈធម្មជាតិ។
បច្ចុប្បន្ន គេមិនទាន់ដឹងថា Google នឹងដំឡើងកម្មវិធីថ្មី ទាំង ២នេះ នៅពេលណានៅឡើយ ប៉ុន្ដែ
ប្រភពព័ត៌មាន បានឱ្យដឹងថា កំណែបន្ទាន់សម័យនេះ បានត្រៀមខ្លួនជាស្រេច ដើម្បីដាក់ជូន
សាធារណៈជនប្រើប្រាស់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phone Arena