CamNews

ទូរស័ព្ទ 

iPhone ជំនាន់ទី ៦ មានសំបកកាន់តែរឹងមាំ

ទូរស័ព្ទ Smartphone ជំនាន់ថ្មីរបស់ Apple នឹងមិនប្រើប្រាស់នូវសំបកកញ្ចក់ដូច iPhone 4 និង
4S ទៀតនោះទេ ដោយជំនួសមកវិញនូវសារធាតុ Liquidmetal ដែលមានកំរិតធុននឹងការកូត
ស្នាមមានកំរិតខ្ពស់ និងកាន់តែរឹងមាំជាងមុនបើធៀបជាមួយដែកថែបនិង Titanium ។

កាសែត Etnews របស់កូរ៉េខាងត្បូងបានចុះផ្សាយថា Apple និង Samsung បានធ្វើការផ្លាស់ប្តូរ
នូវសារធាតុសំរាប់ផលិតសំបកការពារនៅលើសមិទ្ធិផលទូរស័ព្ទប្រណិតរបស់ពួកគេ។ ជាក់
ស្តែង Galaxy S III បានប្រើប្រាស់នូវសារធាតុលាយ ceramic ចំណែកឯ iPhone ជំនាន់ថ្មីគឺប្រើ
ប្រាស់សារធាតុ Liquidmetal ។ អាស្រ័យដូច្នោះហើយ សមិទ្ធិផលទាំងពីរសុទ្ធតែមានការរចនា
ឡើងមានកំរាស់ស្តើងនិងស្រាល ជាមួយនឹងសមត្ថភាពអាចធុននឹងការកូតស្នាម និងធ្លាក់បាន
បានយ៉ាងល្អទៀតផង។

Liquidmetal ត្រូវបានធ្វើការអភិវឌ្ឍន៍ដោយមជ្ឈមណ្ឌលស្រាវជា្រវបច្ចេកវិទ្យានៅរដ្ឋ California
ប្រទេសអាមេរិក។ នេះគឺជាលោហៈដែលផ្សំឡើងពី niken, titan រឺអាលុយមីញ៉ូម...ជាហេតុធ្វើ
អោយវាមានសមត្ថភាពការពារបានពីច្រេះស៊ី,មិនដុះស្នឹម និងមានភាពរឹងមាំល្អបំផុតជាងសារ
ធាតុផ្សេងៗទៀត។

តារាងប្រៀបធៀបកំរិតរឹងមាំរបស់សារធាតុលោហៈរួមមាន អាលុយមីញ៉ូម, titan
ដែកថែបច្រេះមិនចាប់ និង Liquidmetal


iPhone ជំនាន់ទី ៦ គ្រោងនឹងដាក់បង្ហាញវត្តមាននៅចុងពាក់កណ្តាលឆ្នាំ ២០១២ នេះហើយ។
សមិទ្ធិផលថ្មីនេះអាចនឹងបំពាក់អេក្រង់ធំជាងកំណែមុនៗ, ប្រើប្រាស់ chip A5X (ដូចគ្នានឹង
iPad 3), card ក្រាហ្វិកខ្លាំង និងបំពាក់បច្ចេកវិទ្យា 4G LTE ទៀតផង។

 


ប្រភព៖ Etnews
ដោយ៖ រស្មី


Tags: iPhone iPhone 6 Appletechnologyelectronicsamsung smartphone