CamNews

បច្ចេកវិទ្យា 

ការបដិសេធនៅលើ Facebook ក៏ "ឈឺចិត្ត" ដូចនៅក្នុងជីវិតពិតដូច្នោះដែរ

នៅដែលពេលសំណូមពរសុំរាប់អានមិត្តនៅលើ Facebook ត្រូវបានបដិសេធ រឺ ignore
នោះការកើតមានអារម្មណ៍ឈឺចិត្តក៏មិនខុសគ្នាទៅនឹងការសុំរាប់អានមិត្តនៅក្នុងពិភពនៃ
ជីវិតរស់នៅខាងក្រៅនោះដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តទូទៅបានលើកឡើងថា នៅពេលដែលត្រូវបានបដិសេធនៅលើប្រព័ន្ធអ៊ីនធើ
ណែត នោះនឹងធ្វើអោយមនុស្សទាំងឡាយឈានទៅកើតមានអារម្មណ៍យល់ថា " ខ្លួនឯងអាក្រក់
ឯកោ រឺមានការព្រងើយកន្តើយពីអ្នកជុំវិញខ្លួន ជាដើម...។ ការស្រាវជា្រវក៏បានរកឃើញដែរថា ចំ
ពោះមនុស្សភាគច្រើន បើទោះបីជា អ៊ីនធើណែត គ្រាន់តែជាពិភព "សប្បនិម្មិត" មួយក៏ដោយ ប៉ុន្តែ
គឺដូចជាផ្នែកពិតមួយនៅក្នុងជីវិតរស់នៅរបស់ពួកគេយ៉ាងដូច្នោះដែរ។

លោក Joshua Smyth សាស្រ្តាចារ្យផ្នែកសុខភាពកាយវិការ (Biobehavioral Health) បានមានប្រ
សាសន៍ថា "ប្រសិនបើធ្លាប់កើតមានអារម្មណ៍មិនល្អនៅពេលត្រូវគេ " ignore" នៅលើ Facebook នោះអ្នកមិនឯកោនោះឡើយ ព្រោះថា Facebook គឺជាកន្លែងបណ្តុំនៃអ្នកប្រើប្រាស់រហូតដល់ជាង
៨០០ លាននាក់ គឺជាកន្លែងសំរាប់បង្កើតទំនាក់ទំនងសង្គមមួយដ៏ធំ។ ប៉ុន្តែទោះជាយ៉ាងណាក៏នៅ
តែមិនអាចជួយអោយមនុស្សមួយចំនួនធ្វើការបោះបង់ចោលនូវអារម្មណ៍មិនល្អនេះបាននៅពេល
ដែលពួកគេធ្វើប្រាស្រ័យទាក់ទងផ្ទាល់នោះឡើយ"។

ប្រហែលជាមនុស្សគ្រប់គ្នាសុទ្ធតែជឿថា នៅពេលដែលត្រូវបានគេបដិសេធ រឺ ignore នៅក្នុង
ពិភពមួយដូចជាអ៊ីនធើណែតនេះ នឹងមិនធ្វើអោយគេមានការឈឺចាប់ដូចនៅក្នុងពិភពរស់នៅពិត
នោះទេ។ ប៉ុន្តែការស្រាវជ្រាវរបស់ក្រុមលោក Smyth បានលើកឡើងផ្ទុយពីនេះទៅវិញ ដោយបាន
លើកឡើងដឹងថា គ្រប់គ្នានឹងត្រូវប្រឈមមុខជាមួយនឹងប្រតិកម្មផ្នែកផ្លូវអារម្មណ៍ប្រហាក់ប្រហែល
គ្នានឹង "មនុស្សពិត"បដិសេធដូច្នោះដែរ។ 

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវខាងលើក៏បានបញ្ជាក់ផងដែរថា របកគំហើញនេះមានភាពសុក្រឹតតែចំពោះ
បណ្តាសិស្ស និស្សិត ,អ្នកដែលធំដឹងក្តីជាមួយ Internet និងបច្ចេកវិទ្យាដែលទាក់ទងប៉ុណ្ណោះ ប៉ុន្តែ
មិនមានភាពសុក្រឹតចំពោះអ្នកដែលមានប្រាស្រ័យតិចតួចជាមួយបច្ចេកវិទ្យា និងទំនាក់ទំនងពី
ចំងាយនោះឡើយ៕

ប្រភព៖ DailyMail
ដោយ៖  រស្មី



Tags: technologyelectronicfacebooksocial network