នារីៗ ទាំងអស់តែងតែ ចង់ទទួលបានការចាប់អារម្មណ៍ និងសេចក្តីស្រលាញ់ ពីមនុស្សនៅជុំវិញ
ខ្លួន។ ជាពិសេស ពីមនុស្សប្រុស ដៃគូ មិត្តប្រុស ឬ ស្វាមី របស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគេ កាន់តែ
ស្រលាញ់ និង ចូលចិត្តខ្លួន កាន់តែខ្លាំងឡើង។ តើមិត្តនារីៗ ទាំងអស់ មានវិធីយកឈ្នះ ឬ ពង្វក់
ចិត្តបុរសៗ ឱ្យចេះថ្នាក់ថ្នមខ្លួន ដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនអាចជួយមិត្ត
នារី ឱ្យសម្រេចសេចក្តីប្រាថ្នាបាន។
១/ រៀបចំសក់ឱ្យបានស្អាត មានរបៀបរៀបរយ មើលទៅសាមញ្ញ ប៉ុន្តែ ទាក់ទាញ។ មនុស្សចាប់
ផ្តើមស្រលាញ់នារីម្នាក់ គឺចាប់អារម្មណ៍មុខគេសក់ និង មុខ។ ចំណុចទាំងពីរនេះ សំខាន់បំផុត
នៅពេល អ្នកចេញដើរទៅខាងក្រៅ។ ដូច្នេះ អ្នកត្រូវចេះ រៀបចំសក់ ឱ្យស្អាត មុននឹងអ្នកចេញ
ទៅជួប នរណាម្នាក់ ជាពិសេស មិត្តប្រុស។ ភាពស្រស់ស្អាត មានរបៀបរៀបរយល្អ គឺជាភាព
ទាក់ទាញដ៏មានប្រសិទ្ធិបំផុត អាចចង់មិត្តប្រុសរបស់អ្នក នៅក្បែរខ្លួនអ្នកជានិច្ច។
២/ អ្នកត្រូវតែយកកាបូបយួរដៃទៅតាមខ្លួនជានិច្ចនៅពេលអ្នកចេញទៅខាងក្រោមដើម្បីបង្ហាញ
ពីការអារម្មណ៍ និង ភាពថ្លៃថ្នូររបស់អ្នក តាមរយៈកាបូបយួរដៃនេះ។ ជាពិសេស ត្រូវចេះជ្រើស
រើស ពណ៌កាបូប ឱ្យស័ក្តិសមទៅនឹងសំលៀកបំពាក់ទើបមើលទៅកាន់តែមានភាពទាក់ទាញ។
ដូច្នេះប្រុស ដែលនៅជុំវិញខ្លួនអ្នកនឹងយល់ឃើញថា អ្នកគឺជានារីម្នាក់ ដែលម៉ដ្ឋចត់ ថ្លៃថ្នូរ គួរឱ្យ
ចាប់អារម្មណ៍ និង ជានារីម្នាក់ ដែលបុរសៗ ប្រាថ្នាចង់បាន។
៣/ បង្ហាញមិត្តប្រុសនូវជំនាញ់ ឬ ទេពកោសល្យមួយដែលអ្នកមាន ដូចជា៖ លេងហ្គី ច្រៀង ឬរាំ
អ្វីទាំងអស់នេះ អាចធ្វើឱ្យអ្នកមានភាពលេចធ្លោជាងនារីផ្សេងៗ ទៀតហើយអ្នកនឹងក្លាយទៅជា
នារីដ៏ល្អ និង អស្ចារ្យម្នាក់ នៅក្នុងចិត្តមិត្តប្រុសរបស់អ្នក ជារៀងរហូត។
៤/ មិនត្រូវភ័យខ្លាច ឬ ទុកចិត្តនឹងខ្លួនឯង ប្រិសនបើអ្នកបាត់បង់ភាពទុកចិត្តលើខ្លួនឯង អ្នកនឹង
បាត់បង់ ការចាប់អារម្មណ៍ពី គូស្នេហ៍របស់អ្នក។ បុរសចូលចិត្ត នារីដែលមានភាពជឿជាក់ និង
ភាពសមត្ថភាព ដូចជាបុរសដែរ៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-វិធីងាយៗ ៥យ៉ាង ជួយឱ្យឡើងទម្ងន់ បានឆាប់រហ័ស
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស
-វិធីងាយៗ ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង តឹងណែន ដោយធម្មជាតិ
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស
ដោយ៖ វណ្ណៈ
ប្រភព៖ vice