CamNews

ព័ត៌មានបច្ចេកវិទ្យា 

SmartWatch HTC One នឹងបង្ហាញណែនាំខ្លួន នៅខែកុម្ភះ ឆ្នាំ២០១៦

បើប្រៀបធៀបទៅនឹង ក្រុមហ៊ុនទូរស័ព្ទដទៃទៀត HTC ហាក់ដូចជាឈានជើងយឺតជាងគេបន្តិចហើយ ក្នុងវិស័យផលិតស្មាតវ៉ច។ កាលពីមុនធ្លាប់មានព័ត៌មានចចាមអារាមជាច្រើន ស្តីពីគំរូនាឡិកាឆ្លាតវៃ ដែលបង្កើតដោយ HTC ប៉ុន្តែមកដល់ពេលនេះ រូបរាងរបស់វាយ៉ាងណា នៅតែស្ថិតក្នុងភាពអាថ៌កំបាំង នៅឡើយ។

អានអត្ថបទ៖ iPhone 7 មានម៉ូដែលសម្រាប់ធ្វើពិសោធ ដល់ទៅ ៥ម៉ូដែលផ្សេងគ្នា

ម៉ូដែល SmartWatch One Wear របស់ HTC (រូបភាព៖ Concept-phone)

កាលពីពេលថ្មីៗនេះ គណនី Twitter @Evleaks បានបង្ហើបឲ្យដឹងថា HTC នឹងដាក់បង្ហាញស្មាតវ៉ច “One watch” នៅក្នុងខែកុម្ភះ ឆ្នាំក្រោយនេះ។ ជាក់ស្តែង ព័ត៌មានស្តីពីរូបរាង លក្ខណៈសម្បត្តិរបស់វា នៅមិនទាន់លេចចេញនូវពន្លឺនៅឡើយទេ។

បើនិយាយពីព័ត៌មានចចាមអារាមកាលពីពេលកន្លងទៅថ្មីៗនេះ ស្មាតវ៉ចរបស់ HTC អាចនឹងមាន អេក្រង់មូល កំរិតបង្ហាញភាពច្បាស់ 360 x 360 pixel ប្រើប្រព័ន្ធប្រតិបត្តិការ Android Wear។ ឈ្មោះ កូដនៃឧបករណ៍នេះគឺ Halfbeak។

អានអត្ថបទ៖ Moto 360 Sport នឹងដាក់លក់នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ដោយមានបន្ថែម GPS តម្លៃមិនផ្លាស់ប្តូរ

នៅឯព្រឹត្តិការណ៍ពិព័រណ៍ MWC ឆ្នាំនេះ HTC ក៏ធ្លាប់បង្ហើបណែនាំឧបករណ៍ឆ្លាតវៃ ពាក់នៅកដៃមួយ ដែលមានឈ្មោះថា Grip។ ជាកស្តែង ជិតមួយឆ្នាំកន្លងផុតទៅហើយ គេនៅមិនទាន់ឃើញស្រមោល នៃឧបករណ៍នេះ បង្ហាញខ្លួននៅលើទីផ្សារនៅឡើយ។

ព្រឹត្តិការណ៍ពិព័រណ៍ Mobile World Congress 2016 នឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ ២៥ ខែកុម្ភះ ខាងមុខនេះ ហើយវានឹងក្លាយជាវេទិការធំមួយ ដើម្បីឲ្យស្មាតវ៉ចរបស់ HTC ឡើងបង្អួតរាងផង ដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ គេសង្ឃឹមថានឹងបានឃើញនូវការបង្ហាញខ្លួនរបស់ស្មាតវ៉ចលំដាប់ខ្ពស់ មួយ ជំនួសឲ្យស្មាតហ្វូន One M9 ៕

អានអត្ថបទ៖ iPhone 6C សំបកធ្វើពីលោហធាតុ តម្លៃខ្ទង់ចាប់ពី ៤០០ដុល្លារ អាចបង្ហាញខ្លួននៅ ខែកុម្ភះ ឆ្នាំ២០១៦

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ @Evleaks, Zing


Tags: SmartWatch HTC One Hightech នាឡិកាឆ្លាតវៃ