វ៉ែនតាភ្នែកឆ្មារ Dolce & Gabbana Matt Silk ដ៏ស្រស់ស្អាត ឬ ម៉ូដែល Ray Ban Wayfarer ជាដើម
មិន ត្រឹមតែជាឧបករណ៍ការពារភ្នែកប៉ុណ្ណោះទេ តែវាក៏ជួយលើកកំពស់សម្រស់របស់តារា បានថែម
មួយកម្រិតទៀត។
វ៉ែនតា Dolce & Gabbana Matt Silk តម្លៃ ១៥១ដុល្លារ
ដោយមានច្រើនពណ៌ ដូចជាផ្កាឈូកខ្ចី ត្នោត និងខ្មៅ រួមនិងរចនារូបស្បែកខ្លាជាដើម វ៉ែនតាដែល
មានម៉ូដែលបែបភ្នែកឆ្មាធំ ដែលធ្វើឡើងអំពីជ័រនេះ ទទួលបានការគាំទ្រពីតារារបស់ The Great
Gatsby ជាច្រើនដូចជា Carey Mulligan , តារាសម្ដែង និងចម្រៀង Dianna Agron និង Selena
Gomez ។ល។
វ៉ែនតា Ray Ban Wayfarer មានតម្លៃ ១០៩ ដុល្លារ
ម៉ូដែលមួយផ្សេងទៀតរបស់ក្រុមហ៊ុនវ៉ែនតាល្បីឈ្មោះ Ray Ban ក៏ត្រូវបានមនុស្សរាប់លាននាក់ចូល
ចិត្តនោះគឺរូបរាង wayfarer ដ៏អាថ៌កំបាំង។ កំពូលតារាចម្រៀងស្រុកស្រែ នាង Taylor Swift, ស្រីស្អាត
Emma Watson ឬតារាសម្ដែងប្រុស Jude Law ជាដើម ក៏ពេញចិត្តនឹងម៉ូដែលនេះ។
វ៉ែនតា Prada 17O មានតម្លៃ ១៦៧ដុល្លារ
ដោយមានលក្ខណៈរូបរាងទន់ភ្លន់ វ៉ែនតាម៉ូដែលភ្នែកឆ្នារបស់ Prada បានក្លាយជាសម្ភារៈដ៏គួរជា
ទីចាប់ចិត្តរបស់ក្រុមតារាបង្ហាញម៉ូដ ដូចជា Miranda Kerr, តារាសម្ដែង Miranda Kerr និង Milla
Jovovich ។ល។
វ៉ែនតា Tom Ford FT 0198 តម្លៃ ២៣០ដុល្លារ
ដោយមានរូបរាងជ្រុងបន្ដិច និងមានលក្ខណៈការពារភ្នែកបានល្អ ម៉ូដែលវ៉ែនតានេះ គឺជាជម្រើស
របស់ម្ចាស់ពានរង្វាន់ Oscar នាង Reese Witherspoon , តារាចម្រៀង និងសម្ដែង Emmy Rossum
រួមនិង Jessica Chastain ។ល។
វ៉ែនតា Tom Ford Nikita តម្លៃ ២៣២ដុល្លារ
ជាផលិតផលមួយប្រភេទរបស់ក្រុមហ៊ុន Tom Ford គឺវ៉ែនតា Nikita ដែល Rihanna, Kelly Osbourne
ឬ Paris Hilton ជាប់ចិត្ត គឺមានរូបរាងភ្នែកឆ្មាប្រកបដោយម៉ូដែលបំផុត។
វ៉ែនតា Versace VE4214 មានតម្លៃ ១៤២ ដុល្លារ
ម៉ូដែលវ៉ែនតាធំនេះ ងាយស្រួលក្នុងការប្រើប្រាស់ ដោយសារតែវាសមទៅនឹងរង្វង់មុខគ្រប់ប្រភេទ ព្រមទាំងស៊ីគ្នាទៅនឹងឈុតសម្លៀកបំពាក់ណាមួយដែលអ្នកប្រើប្រាស់ជ្រើសរើស ក្នុងនោះមាន
January Jones, Emma Roberts, Anne Hathaway ។ល។
វ៉ែនតា Tory Burch TY9012 មានតម្លៃ ៨៩ដុល្លារ
ម៉ូដែលវ៉ែនតាមួយនេះ មានតម្លៃសមរម្យ និងមានច្រើនពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ស្វាយ,
ទឹកក្រូច, លឿង និងពណ៌ជាច្រើនទៀត។ វ៉ែនតាTory Burch ក៏ទទួលបានការពេញនិយមពីតារាល្បីៗ
ដូចជាតារាសម្ដែងស្រីក្នុងរឿង “Slumdog Millionaire” នាង Freida Pinto , តារារបស់ “Black – Angel”
នាង Jessica Alba និងនាង Reese Witherspoon ។ល។
ដោយ ៖ តារា
ប្រភព ៖ NS