CamNews

បច្ចេកវិទ្យា 

Geminoid F ៖ មនុស្សយន្តស្រីដំបូងគេលើពិភពលោក ដែលមានរូបរាងដូចមនុស្សពិត

Geminoid F ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តឈ្មោះ Hiroshi Ishiguro ដែលជាអ្នករចនា
ម៉ូដមនុស្សយន្តដ៏ល្បីឈ្មោះបំផុតមកពីសាកលវិទ្យាល័យ Osaka ភាគខាងលិចប្រទេសជប៉ុន។

មនុស្សយន្តស្រី Geminoid F នេះត្រូវបានពិភពអ្នកវិទ្យាសាស្រ្តធ្វើការវាយតំលៃថាជាមនុស្សយន្ត
ស្រីដំបូងគេក្នុងពិភពលោកដែលមានរូបរាងនិងមុខមាត់ដូចទៅនឹងមនុស្សពិតប្រាកដ ដែលចេះ
សើច ចេះជជែកកំសាន្ត និងថែមទាំងចេះច្រៀងទៀតផង។

នៅលើផ្ទៃមុខរបស់ Geminoid F នេះត្រូវបានធ្វើការបញ្ចូលនូវលក្ខណៈបង្ហាញនៃទឺកមុចំនួន ៦៥
របៀបផ្សេងៗគ្នា។ "នាង" ក៏អាចបង្ហាញនូវការសើចរបស់ខ្លួន ទៅតាមទង្វើផ្សេងៗគ្នាផងដែរដូច
ជាសើចបែបអាថ៌កំបាំង រឺសើចចំអក...ជាដើម។ រាល់សកម្មភាពទាំងឡាយខាងលើនេះគឺពឹងផ្អែក
លើឧបករណ៍អេឡិចត្រូនិចដែលមាននាទីបញ្ជូនសកម្មភាពមួយ
ដែលត្រូវបានបំពាក់នៅផ្នែកខាង
ក្នុងស្រទាប់នៃស្បែកកៅស៊ូរបស់ "នាង" គួបផ្សំនឹងជំនួយពីសម្ពាធរបស់ខ្បល់ខាងក្រៅផងដែ។
ក្រៅពីនោះ Geminoid F ក៏អាចច្រៀង ជជែកលេង រឺស្រែកទៀតផង។ មិនតែប៉ុណ្ណោះនាងថែម
ទាំងអាចធ្វើចលនាមាត់របស់នាងបានយ៉ាងរស់រវើកផងដែរ។ បើតាមការអោយដឹងរបស់លោក
Hiroshi Ishiguro ថាការដាក់បង្ហាញវត្តមានមនុស្សយន្តស្រីនេះទៅកាន់សាធារណជននៅក្នុងទី
ក្រុងហុងកុង ជាលើកដំបូង នាពេលប៉ុន្មានខែកន្លងមកនេះ សមិទ្ធិផលរបស់លោកទទួលបាននូវ
ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ បើទោះបីសមិទ្ធិផលរបស់គាត់មិនទាន់រួច
រាល់ជាស្ថាពរក៏ដោយ។ ចំពោះតំលៃរបស់ Geminoid F នេះវិញត្រូវបានអោយដឹងថាមានតំលៃ
១១០.០០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង៕


Geminoid F ច្រៀងនៅទីក្រុងហុងកុង


                                                                                                  ប្រភព ៖ Popsci
                                                                                                  ដោយ៖ រស្មី


Tags: Technology Clay Dillow fembots geminoid f japan kokoro osaka robot clones robotics robots