កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ១១ ខែ កញ្ញានេះ បុរសសង្ហា ដែលត្រូវរដ្ឋាភិបាល និរទេសខ្លួន
ចេញពីប្រទេសរបស់ខ្លួន ដែលកំពុងរស់នៅ ដោយហេតុផលថា "មកពីសង្ហាពេក" គឺលោក Omar
Borkan Al Gala បានបង្ហាញខ្លួន នៅព្រលានយន្តហោះ "ទិនសឺនញឹត" នៅទីក្រុង ហូជីមិញ ប្រ-
ទេស វៀតណាម។ ជាក់ស្តែង ប្រហែលជា មកពីគាត់មានភាពហត់នឿយខ្លាំងហើយមើលទៅ
បានជា រូបរាងមុខមាត់ខាងក្រៅរបស់គាត់ មិនស្អាតសង្ហាខ្លាំងដូចនៅក្នុងរូបភាព ក្នុងសារព័ត៌មាន
នោះទេ។
អ្នកគាំទ្រជាច្រើននាក់ បានមករង់ចាំទទួល ការមកដល់របស់ Omar នៅព្រលានយន្តហោះ
Omar មានភាពរួសរាយរាក់ទាក់ និងបានបង្ហាញពីភាពស្និទ្ធស្នាល ជាមួយអ្នកគាំទ្រ
Omar តែងតែបញ្ចេញនូវស្នាមញញឹម ជាមួយនឹងសម្លៀកបំពាក់ សាមញ្ញ
Omar ស្ថិតក្នុងចំណោម អ្នកសារព័ត៌មាន
រយះពេលស្ថិតក្នុងប្រទេសវៀតណាម ប្រុសសង្ហា ដែលត្រូវនិរទេសចេញពីប្រទេសនេះ នឹងចូលរួម
ក្នុងពិធីដេញថ្លៃ សប្បុរសធម៌មួយផងដែរ។ ផ្នែកមួយ ក្នុងចំណោមផ្នែកមួយចំនួនទៀត ក្នុងពិធីដេញ
ថ្លៃនោះ គឺការញ៉ាំអាហារពេលយប់មួយពេល ដោយផ្ទាល់ជាមួយប្រុសសង្ហា Omar សំរាប់មនុស្ស
ម្នាក់។ នៅថ្ងៃទី ១២ ខែ កញ្ញា Omar នឹងចូលទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យពីរ។ នៅថ្ងៃទី
១៣ ខែ កញ្ញា Omar នឹងញ៉ាំអាហារថ្ងៃត្រង់ ជាមួយនឹងមនុស្ស ១៣នាក់ ដែលមិនទាន់បង្ហើបឲ្យដឹង
ថាជាអ្នកណាខ្លះ នៅឡើយទេ។ នៅក្នុងយប់ថ្ងៃដដែលនោះ Omar រួមជាមួយតារាៗជនជាតិវៀត -
ណាម មួយចំនួនទៀត នឹងចូលរួមសម្តែងក្នុងកម្មវិធីមួយ នៅទីក្រុង ហូជីមិញ ផងដែរ៕
ព្រោះតែសង្ហាពេក លោក Omar Borkan Al Gala ត្រូវបាននិរទេស ចេញពីប្រទេស
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍មួយចំនួនផ្សេងទៀត ៖
- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់
ទទួលបានជោគជ័យ
- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ
- ខ្លោចចិត្ត ៖ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ
តាមដានព័ត៌មានអន្តរជាតិ ដ៏គួរឲ្យចាប់អារម្មណ៍ ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ zing