CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក បញ្ជាទិញ ទឹកធ្ងន់ ៣២ តោន តម្លៃ ៨,៦លានដុល្លារ ពីក្រៅប្រទេស

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល សហរដ្ឋអាមេរិក កំពុងតែបញ្ជាទិញ ទឹកធ្ងន់ ឬ Heavy Water ដល់ ទៅ ៣២ តោន ដែលធ្លាប់បានប្រើប្រាស់នៅឯ  រ៉េអាក់ទ័រ  នុយក្លេអ៊ែរ  ក្នុងប្រទេស អ៊ីរ៉ង់ ។ នាយក ដ្ឋានរដ្ឋសហរដ្ឋអាមេរិក ឬ The    US  State Department ឲ្យដឹងថា​ កញ្ជប់ថវិការ ៨,៦លានដុល្លារ ដែលបានបញ្ជាទិញទឹកធ្ងន់នោះ នឹងជួយដល់  កិច្ចការងារ ប្រទេស អ៊ីរ៉ង់ ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួនឲ្យបានជោគជ័យ ស្របតាមកិច្ចព្រមព្រៀង   នុយក្លេអ៊ែរ ដែលបានចុះហត្ថលេខា កាលពី ឆ្នាំ ២០១៥ កន្លងទៅនេះ។ 


មន្រ្តីផ្លូវការ គូសបញ្ជាក់ឲ្យដឹងថា ទឹកធ្ងន់ ក៏អាចប្រើប្រាស់បានដូចគ្នាដែរ ក្នុងការផលិត អាវុធភ្លូយ តូនីញ៉ូម (plutonium) ក៏ដូចជា លក់បន្ត សម្រាប់គោលបំណងណាមួយ ក្នុងការសិក្សាស្រាវជ្រាវ ។ គួរបញ្ជាក់ថា បរិបទនៃការបញ្ជាទិញទឹកធ្ងន់លើកនេះ នាំមកនូវការរិះគន់ ពីគណបក្ស សាធារណ រដ្ឋ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ទឹកធ្ងន់ នឹងត្រូវយកទៅរក្សាទុកនៅមន្ទីរពិសោធន៍ថ្នាក់ ជាតិ Oak Ridge National Laboratory រដ្ឋ Tennessee មុន   នឹង  ធ្វើ ការលក់ចេញបន្ត ។ ស្ថិតនៅ ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ប្រទេស​អ៊ីរ៉ង់ ត្រូវបានអនុញ្ញាតឲ្យមានការប្រើប្រាស់ ទឹកធ្ងន់ នៅ រ៉េអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែ​ ត្រូវតែ លក់ចេញរាល់ការផ្គត់ផ្គង់លើសទាំង ទឹកធ្ងន់និង uranium ទៅកាន់ទីផ្សារអន្តរជាតិ ៕

* “​ទឹកធ្ងន់​”៖​ជា​ពាក្យ​បកប្រែ​ត្រង់​ចេញពី​ភាសា​អង់គ្លេស​, Heavy=​ធ្ងន់ Water=​ទឹក​។ វា​ត្រូវបាន ប្រើ​ក្នុងន័យ​ទូលាយ ដែល​អ្នកវិទ្យាសាស្ត្រ​ចង់​និយាយ​សំដៅ​ទៅលើ​សារធាតុ  ឌឺ​ធៀ​រី​យើ​ម អុកស៊ីត​( deuterium oxide )​ដែលមាន​រូបមន្ត​D2O ឬ 2H2O  ។ គុណភាព​រូបសាស្ត្រ និង​គីមី​សាស្ត្រ​របស់​វា គឺ​ដូចគ្នា​បន្តិចបន្តួច ដែរ​ទៅ នឹង​ទឹក​ធម្មតា​របស់​យើង ដែលមាន​រូបមន្ត​H2O​។ ទឹកធ្ងន់​អាច​ត្រូវគេ​ប្រើ​ដើម្បី​បង្កើត​ទ្រី​ធ្យ​ម​( Tritium )  ដែលជា​ប្រភព​មូលដ្ឋាន​មួយ​សម្រាប់ បញ្ចោ​ញ​ថាមពល​នៅក្នុង​អាវុធ​ឧណ្ហ​នុយក្លេអ៊ែរ (​នុយក្លេអ៊ែរ​ក្តៅ -Thermonuclear) ។​


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី /library.cen


Tags: Tehran Iran US Heavy Water Obama