CamNews

កីឡាអន្តរជាតិ 

Barca ឈ្នះ Real ៤-៣ ៖ Messi បំបែកឯតទគ្គកម្ម នៅ El Clasico

ក្រុម Barca ដោយមានកំពូលថ្វីជើង  Messi បានយកឈ្នះ ៤-៣ នៅ Bernabeu ។ មិនតែប៉ុណ្ណោះ
ជាមួយនឹង hat-trick ក្នុងការប្រកួតនេះ La Pulga បានត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ដ្រ ខណៈបាន
លោតផុតកំពូលជើងខ្លាំង មកពីស្រុកដូចគ្នា Di Stefano (១៨គ្រាប់) ដើម្បីក្លាយជាអ្នករកបានគ្រាប់
បាល់ច្រើនជាងគេបំផុត នៅ El Clasico (២១គ្រាប់)។

Karim Benzema Real Madrid



គ្រាប់បាល់ឈ្នះ ៖
ក្រុម Real ៖ Benzema (20', 23'), Ronaldo (pen 55')
ក្រុម Barca ៖ Iniesta (6'), Messi (42, pen 66', pen 84')

El Clasico គឺជាការប្រកួតកំពូល រវាង  Barca និង Real ។ ដើមឡើយ Real តែងយកចិត្តទុកដាក់
ទៅលើការបំបែកយុទ្ធសាស្ដ្រលេងរបស់ Barca ប៉ុន្ដែ នៅពេលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក
Carlo Ancelotti ក្រុមនេះ បានងាកមកលេង “មួយទល់នឹងមួយ” ដោយសារថា Real បានត្រៀម
ខ្លួនជាស្រេច សម្រាប់ការប្រឈមមុខបែបនេះ។ ភាពជាក់ស្ដែងគឺបានបង្ហាញក្នុងការប្រកួត កាល
ពីយប់មិញនេះ។

វិលត្រឡប់មកនិយាយអំពីការប្រកួតវិញ Real ដោយមានវត្តមានរបស់  BCC រួមនឹងមានជំនួយ
របស់ជើងខ្លាំង Luka Modric និង Angel di Maria ក្រុមនេះ បានវាយលុកភ្លាមៗ បន្ទាប់ពីសម្លេង
កញ្ចែ។ ប៉ុន្ដែ Barca ទើបជាក្រុមដែលរកបាន ១គ្រាប់ដំបូងគេ ដោយចាប់ផ្ដើមពីការបញ្ជូនបាល់
របស់ Messi និងការស៊ុតផ្ដាច់របស់ Iniesta នៅនាទី ទី ៦ ។

ខឹងពេក ក្រុម Real ក៏បន្ដវាយសម្រុកខ្លាំងក្លា ជាលទ្ធផល ពួកគេធ្វើឱ្យលទ្ធផលបណ្ដោះអាសន្ដ
ស្មើគ្នា ១-១ នៅនាទី ទី ២០ ៖ Di Maria បញ្ជូនបាល់ដ៏ល្អ ឡើងទៅលើ ជួយឱ្យ Benzema បំផ្លាញ
សំណាញ់របស់ Barca បានសម្រេច។ ៣នាទីក្រោយ Di Maria ក៏បានបន្ដបញ្ជូនបាល់ចំគោលដៅ
ពេលនោះ Benzema រត់ស្កាត់ ផ្ដួលអ្នកចាំទី Victor Valdes ជួយឱ្យ Real នាំមុខ ២-១។


ដោយគ្រប់គ្រងសាច់បាល់ បាន ៦២% ក្រុម  Barca ក៏ធ្វើឱ្យលទ្ធផល ២-២ ក្លាយជាការពិត មុន
ពេលតង់ទីមួយ ត្រូវបញ្ចប់ ៖ បន្ទាប់ពីការសហការណ៍ជាមួយ Neymar ជើងខ្លាំង Messi ក៏បាន
ផ្ដួល Lopez ។ នេះគឺជាគ្រាប់បាល់ទី ១៩ ដែល Messi ស៊ុតបញ្ចូលទីរបស់  Real ជួយឱ្យ ជនជាតិ
អាហ្សង់ទីនរូបនេះ ក្លាយជាកំពូលជើងខ្លាំងលេខ ១ ក្នុងប្រវត្តិសាស្ដ្រ El Clasico ។ តង់ទីមួយ
បានបញ្ចប់ដោយដេញប្រកិតគ្នា ហើយបន្ទាប់ពី Messi បានស៊ុតបញ្ចូលទី កីឡាករក្រុមទាំងពីរ
មានការប្រតាយប្រតប់គ្នា Pepe របស់ Real ត្រូវទទួលកាតលឿង។

ចូលដល់តង់ទីពីរ គឺជាតង់ដែលសម្បូរដោយការពិន័យប៉េណង់ទី ៖ គ្រាប់បាល់ពិន័យប៉េណង់ទី
ចំនួន ៣គ្រាប់ រួមនឹងកាតក្រហមមួយ ត្រូវបានអាជ្ញាកណ្ដាល អនុវត្ត ក្នុងនោះ ភាពអវិជ្ជមាន
បានទៅលើ Real ។

នាទី ៥៥ ក្រោយពីការវាយលុកចូលរបស់ Ronaldo កីឡាករ Daniel Alves បានធ្វើឱ្យមានកំហុស
ហើយការពិន័យនៅលើ ១១ម៉ែត្រ ត្រូវបានកីឡាកររបស់ព័រទុយហ្គាល ធ្វើបានសម្រេច ពេលនេះ
Real នាំមុខ ៣-២។ ប៉ុន្ដែ ក្ដីសង្ឃឹមរបស់ក្រុមម្ចាស់ផ្ទះ មិនមាននៅច្រើន បន្ទាប់ពីនាទី ទី ៦៥ ពួក
គេនៅសល់កីឡាករតែ ១០រូប ៖ Ramos ធ្វើឱ្យមានកំហុសលើ Neymar ក្នុងតំបន់ហាមឃាត់ និង
ត្រូវទទួលកាតក្រហម។ Messi គឺជាអ្នកទាត់បាល់ពិន័យនេះ ដោយបានផ្ដួល Diego Lopez ជួយឱ្យ
Barca បានស្មើ ៣-៣។

នាទី ៨៣ ក្រោយពីថយចុះ ដើម្បីជួយដល់ Carvajal កីឡាករ Xabi Alonso បានធ្វើឱ្យមានកំហុស
លើ Iniesta ក្នុងតំបន់ហាមឃាត់ ពេលនេះ អាជ្ញាកណ្ដាល Undiano បានឱ្យទាត់បាល់ពិន័យ ៖
Messi ផ្ដួល Lopez បានសម្រេច ហើយលទ្ធផល បានឡើងដល់ ៤-៣ វាក៏ជាគ្រាប់បាល់ចុងក្រោយ
នៃការប្រកួតនេះ ព្រោះ បើទោះជាបានប្រឹងប្រែង ប៉ុន្ដែ ក្រុមមួយដែលមានកីឡាករតិចជាង គឺមិន
អាចនឹងចូលទៅក្បែរទីរបស់  Valdes ។


ជ័យជំនះនេះ ក្រុម Barcelona បានកាត់បន្ថយគំលាតនឹងក្រុម Real មកនៅត្រឹម ១ពិន្ទុ និងមាន
ឱកាស​អាចនឹងដណ្ដើមបានពានរង្វាន់ជើងឯក La Liga នៅពេលខាងមុខ។ Messi ក៏មានឈ្មោះជា
កំពូលជើងខ្លាំងលេខ ១ ក្នុងប្រវត្តិសាស្ដ្រ El Clasico នៅពេលកីឡាករនេះ រកបានគ្រាប់បាល់ច្រើន
ជាង ម្ចាស់ឯតទគ្គកម្ម Di Stefano (១៨គ្រាប់) ដោយរកបាន ២១គ្រាប់។ នេះ ក៏ជា hat-trick ទី ២៦
ក្នុងអាជីពរបស់ Messi។

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Guardian ‎


Tags: Lionel Messi El Clasico Real Madrid Barcelona 4-3