CamNews

ព័ត៌មានបច្ចេកវិទ្យា 

យានអវកាស New Horizons ហោះទៅក្បែរ ភពភ្លុយតុង

ក្រោយរយៈពេល 9,5ឆ្នាំ នៃការហោះហើរក្នុងអវកាស ដែលបានឆ្លងកាត់រយៈចម្ងាយជិត 5
ពាន់លានគីឡូម៉ែត្រ យានអវកាស New Horizons របស់ទីភ្នាក់ងារអវកាសអាមេរិក ជិតចូល
ក្បែរកូនភព ភ្លុយតុង (Pluto)។

ដោយត្រូវបានបាញ់បង្ហោះទៅកាន់លំហអវកាស​ កាលពីវេលាម៉ោង 19 យប់ ម៉ោងក្នុងស្រុក
ថ្ងៃទី 19 មករា ឆ្នាំ 2006 យានអវកាស New Horizons បាន និងកំពុងស្រាវជ្រាវទៅលើកូនភព
ភ្លុយតុង និង Charon ដែលជា​ព្រះចន្ទធំបំផុតរបស់វា ក្នុងចំណោមព្រះចន្ទចំនួន 5 រួមមាន
Charon, Nix, Styx, Hydra និង Kerberos។

គួររំលឹកថា កាលពីទើបត្រូវបានបាញ់បង្ហោះ  New Horizons គឺជា​យានអវកាសដែលមាន
ល្បឿនលឿនបំផុត ប៉ុន្តែ បច្ចុប្បន្ន Voyager 1 គឺជាយានដែលហោះហើរបានលឿនជាងគេ
ពោលគឺហោះបាន 62.000គីឡូម៉ែត្រ/ម៉ោង។

តាមគម្រោង នៅវេលាម៉ោង 11:49 នាទីព្រឹកនេះ New Horizons នឹងមកដល់កូនភពភ្លុយតុង
ដោយហោះពីលើប្រមាណ 12.500គីឡូម៉ែត្រ ក្នុងល្បឿន 50.000គីឡូម៉ែត្រ/ម៉ោង។ តួនាទី
របស់យានអវកាសនេះ គឺប្រមូលទិន្នន័យនៃភពនេះ និងបណ្ដាព្រះចន្ទដែលហោះជុំវិញវា ដើម្បី
អាចឱ្យមនុស្សធ្វើការសិក្សាស្រាវជ្រាវលំអិត អំពីអាយុកាល រចនាសម្ព័ន កំដៅ និងបរិយាកាស
​របស់ពួកវា។ល។

NASA ឱ្យដឹងថា​ រូបថតដំបូងរបស់ភ្លុយតុង ដែល New Horizons ថតបាន នឹងត្រូវ​បានប្រកាស
បង្ហាញ នាថ្ងៃថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រសប្ដាហ៍នេះ។ Alan Stern អ្នកទទួលខុសត្រូវធំក្នុង
គម្រោង New Horizons ថ្លែងថា យានអវកាសនេះ ត្រូវការរយៈពេល មួយឆ្នាំដើម្បីប្រមូល
ទិន្នន័យគ្រប់ជ្រុងជ្រោយអំពភពនេះ មុនពេលវា​បំពេញតួនាទីផ្សេងទៀត។ ឆ្នាំ2016 យានអវ
កាសនេះនឹងបញ្ចប់បេសកកម្មរបស់ខ្លួន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nbcnews


Tags: New Horizons Pluto ភ្លុយតុង ភព