មិនត្រឹមតែត្រូវបានគេស្គាល់ថា ជាហាក្សត្រិយានីចុងក្រោយរបស់រាជវង្សវៀតណាម នោះទេ ប៉ុន្ដែ Nam Phuong មានភាពល្បីល្បាញដោយសារតែសម្រស់ស្រស់លើសគេផងដែរ។
Nam Phuong ជាក្សត្រិយានីចុងក្រោយបង្អស់របស់ប្រទេសវៀតណាម
Wikipedia បានសរសេរថា ៖ “ក្សត្រិយានី Nam Phuong មានឈ្មោះថា Nguen Huu Thi Lan កើតនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩១៤ នៅស្រុក Kien Hoa ខេត្រ Dinh Tuong (បច្ចុប្បន្ន គឺទីរួមខេត្រ Go Cong ខេត្រ Tien Giang (អតីតខេត្ត មេ-ស កម្ពុជាក្រោម)) មានពុកម្ដាយជាអ្នកកាន់សាសនាកាតូលិច និងមានទ្រព្យធនច្រើនជាងគេបំផុតនៅភាគខាងត្បូងវៀតណាម កាលពីជំនាន់នោះ ដូច្នេះក៏មានឈ្មោះតាមសាសនាថា Thérèse" ។
Nguen Huu Thi Lan កាលសិក្សានៅប្រទេសបារាំង
តាំងពីតូច Nguen Huu Thi Lan ត្រូវបានពុកម្ដាយស្រឡាញ់ ថ្នាក់ថ្នមជាទីបំផុត ហើយនាងទទួលបានជីវភាពរស់នៅយ៉ាងល្អប្រសើរ និងបានឆ្លងកាត់វ័យកុមារដ៏សប្បាយរីករាយ។ អាយុបាន ១២ឆ្នាំ Nguen Huu Thi Lan ត្រូវបានបញ្ជូនទៅសិក្សានៅបារាំង ហើយក៏ទទួលបានសញ្ជាតិបារាំង។ នាងបានសិក្សានៅសាលាដ៏ល្បីឈ្មោះ ដែលពេលនោះមានឈ្មោះថា Couvent des Oiseaux។ ក្រោយពីបានបញ្ចប់មធ្យមសិក្សា Thi Lan ក៏បានវិលមកវៀតណាម ហើយក៏បានជួបស្ដេច Bao Dai ក្នុងពិធីជប់លៀងមួយ នៅសណ្ឋាគារ La Palace ក្នុងខេត្រ Da Lat ។
បើទោះជាមានបញ្ហាខ្លះ ដោយសារតែ Thi Lan គឺជាកាតូលិចសាសនិក ប៉ុន្ដែចុងក្រោយ ឆ្នាំ ១៩៣៤ ស្ដេច Bao Dai ក៏បានរៀបអភិសេកជាមួយនារីដែលមានភាពឆ្លាតវៃ និងសម្រស់ទាក់ទាញរូបនេះ។
ក្សត្រិយានី Nam Phuong និងស្ដេច Bao Dai
មុនពេលបានក្លាយជាមហេសីរបស់ស្ដេច Bao Dai នាង Thi Lan ក៏ធ្លាប់បានចូលរួមការប្រកួតសម្រស់ និងបានក្លាយជាបវរកញ្ញាឯកឥណ្ឌូចិន (Miss Indochina) ចំនួន ៣លើក។
Thi Lan មានកូនចំនួន ៥នាក់
ដោយមានសម្រស់បែបនេះ ក្សត្រី Nam Phuong តែងតែជាប្រភពនៃអត្ថបទសំខាន់របស់ក្រុមអ្នកថតរូបជំនាន់នោះ។ មូលហេតុនេះហើយ ទើបបច្ចុប្បន្ន គេនៅតែឃើញរូបថតដ៏ស្រស់ស្អាតរបស់ ក្សត្រី Nam Phuong ច្រើន រហូតស្ទើររាប់មិនអស់។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ
ជីវិតតស៊ូ៖ ពីក្មេងរើសសំរាម ក្លាយជាអ្នកបង្កើតអាល់ប៊ុម ចម្រៀង នៅប្រទេសកូរ៉េ
ស្ថាបនិកក្រុមហ៊ុន Summly អាយុត្រឹម ១៧ឆ្នាំក្លាយជា មហាសេដ្ឋី
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH