CamNews

ព័ត៌មានបច្ចេកវិទ្យា 

ចាប់ពីឆ្នាំ ២០១៣ ទៅ ទីផ្សារ Notebook នឹងត្រូវធ្លាក់មកលើ Tablet

យោងតាមទីភ្នាក់ងារ ស្រាវជ្រាវទីផ្សារ NPD DisplaySearch បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៣
នេះ តួលេខនៃការលក់ Tablet នឹងមានចំនួនច្រើនជាង Notebook នេះជាលើកដំបូងដែល
Tablet យកឈ្នះ Notebook បាន។

នៅក្នុងការស្រាវជ្រាវ របស់ក្រុមហ៊ុនភ្នាក់ងារ ស្រាវជ្រាវខាងលើ បានរកឃើញថា នៅក្នុងឆ្នាំនេះ
ចំនួននៃការលក់ Tablet នឹងកើនឡើងដល់ ២៤០លានគ្រឿង ខណៈដែល Notebook លក់បាន
ត្រឹមតែ ២០៣លានគ្រឿង។ កំណើននៃការលក់ Tablet នៅក្នុងឆ្នាំ ២០១៣នេះ ស្មើនឹង ៦៤ភាគ
រយ បើធៀបនឹងឆ្នាំកន្លងទៅ ហើយតួលេខនៃការលក់ Notebook បានធ្លាក់ចុះ ៦ភាគរយ បើធៀប
នឹងឆ្នាំ ២០១២។

លោក Richard Shim ដែលមកពី NPD DisplaySearch បានឲ្យដឹងថា Tablet នឹងមកជំនួស
Notebook នាពេលអនាគត ព្រោះថាមនុស្សជាច្រើនបានគិតថា Tablet មានអត្ថប្រយោជន៍ និងមាននូវអ្វីដែលជាសេចក្ដីត្រូវការរបស់ពួកគេ។

លោកបានបន្ថែមទៀតថា ទីផ្សារកុំព្យួទ័រ នាពេលអនាគតក៏មាន ផលប៉ះពាល់ពី Tablet ផងដែរ
ព្រោះថា បើសិនជាតម្រូវការចាំបាច់នោះទេ អ្នកប្រើប្រាស់មិនទិញកុំព្យូទ័រទេ គឺគាត់ទិញ Tablet
វិញ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានវត្តមាន Tablet មក ធ្វើឲ្យទីផ្សារ Notebook និងកុំព្យូទ័រ ធ្លាក់ចុះ
បន្តិចម្ដងៗ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: notebook tablet hightech news