CamNews

ព័ត៌មានបច្ចេកវិទ្យា 

Pokemon Go អាចបង្កឱ្យធ្លាយព័ត៌មានឯកជន និងគ្រោះថ្នាក់ចរាចរណ៍

អ្នកលេង Pokemon Go គួរតែគិតពិចារណា នៅពេលហ្គេមនេះ អាបដេតទីតាំងភូមិសាស្ដ្រជា
បន្តបន្ទាប់ និងទាមទារសិទ្ធិមួយចំនួនក្នុងការចូលទៅកាន់ទិន្នន័យ ហើយតាមរយៈនេះ អ្នកអាច
នឹងត្រូវគេលួចព័ត៌មានឯកជន។

Pokemon Go គឺជាហ្គេមដែលកំពុងពេញនិយមបំផុតនៅទូទាំងពិភពលោក។ ប៉ុន្តែ ហ្គេមនេះក៏
ជួបប្រទះនឹងការប្រតិកម្មមួយចំនួន ខណៈដែលវាទាមទារសិទ្ធិចូលទៅមើលទិន្នន័យខ្លះរបស់អ្នក
ប្រើប្រាស់ ដូចជាការចូលទៅកាន់គណនី Google ជាដើម។

Pokemon Go ស្នើចូលទៅអានព័ត៌មាន នៅលើ Google


យោងតាម Denver Post ម្ចាស់ហ្កេម Pokemon Go គឺក្រុមហ៊ុន Niantic បានចេញមកសុំទោស
អ្នកប្រើប្រាស់អំពីបញ្ហានេះ ដោយថ្លែងថា ពួកគេ គ្មានបំណងអានអ៊ីមេល អាស័យដ្ឋានទំនាក់ទំនង
ឬចូលទៅមើលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនខាងលើបានអះអាងថា ហ្គេមនេះ
គ្រាន់តែចូលទៅកាន់ Google IDជាមួយនឹងអ៊ីមេលរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ។ ក្រុមហ៊ុន Niantic
ឱ្យដឹងថា ខ្លួននឹងកែសម្រួល និងកាត់បន្ថយសិទ្ធិចូលទៅអានទិន្នន័យ។

ម្ចាស់ហ្គេម Pokemon Go ថ្លែងថា ៖ “Google បានទទួលស្គាល់ថា មិនមានព័ត៌មានណាផ្សេងដែល
ត្រូវបានចូលទៅអាន ដោយហ្គេម Pokemon Go និង Niantic។ Google ក៏នឹងកាត់បន្ថយសិទ្ធិ
ចូលទៅកាន់ទិន្នន័យរបស់ Pokemon Go ដោយគ្រាន់តែឱ្យហ្គេមនេះ ប្រើប្រាស់នូវទិន្នន័យមូលដ្ឋាន
ប៉ុណ្ណោះ”។

បើទោះជា ក្រុមហ៊ុន Niantic បានអះអាងដូចខាងលើ ប៉ុន្តែ អ្នកប្រើប្រាស់ក៏គួរតែបន្តយកចិត្ត
ទុកដាក់ទៅលើគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារ Pokemon Go នេះបើតាមសំដីរបស់ Tam
Vu ជំនួយការរបស់សាស្ដ្រាចារ្យនៃសកលវិទ្យាល័យ Colorado Denver អាមេរិក។

ការគំរាមកំហែងមួយផ្សេងទៀតនោះគឺថា ដំបូង Pokemon Go មាននៅតែក្នុងប្រទេសមួយចំនួន។
អ្នកលេង ដោយសារតែចង់បានលេងឆាប់ៗ ក៏បានទាញយកហ្គេមពីគេហទំព័រដែលមិនផ្លូវការ ហើយ
ក៏អាចជួបនឹងបញ្ហាទាក់ទឹននឹងការបាត់បង់ឯកសារ។ល។

ក៏ប៉ុន្តែ ប្រការដែលគ្រោះថ្នាក់បំផុតគឺថា Pokemon Go អាបដេតទីតាំងជាបន្តបន្ទាប់។ Pokemon
Go ប្រើប្រាស់ទិន្នន័យទីតាំង ហើយតាមពេលវេលា ក្រុមហ៊ុនរបស់ Pokemon Go អាចទាក់ទងទៅ
កាន់អ្នកលេងបានតាមរយៈឈ្មោះ nickname របស់អ្នកប្រើប្រាស់។ តាមរយៈប្រការខាងលើ ហែកឃើរ
(hacker) អាចដឹងថា អ្នកកំពុងនៅទីណា។


ការអបដេតទីតាំងជាបន្ត​បន្ទាប់ បង្កឱ្យមានការព្រួយបារម្ភ​មួយ ចំពោះ Pokemon Go


ក្រៅពីគ្រោះថ្នាក់ទាក់ទឹននឹងការបាត់បង់ ឬត្រូវគេលួចទិន្នន័យ អ្នកលេងក៏គួរតែប្រុងប្រយ័ត្នជាមួយ
នឹងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ព្រោះថា កន្លងមកនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយនូវគ្រោះ
ថ្នាក់នានាដែលកើតឡើង នៅពេលកំពុងលេងហ្គេម Pokemon Go ។


ប្រែសម្រួល ៖ បុត្រា


Tags: Pokemon Go ហ្គេម ល្បែង គ្រោះថ្នាក់