CamNews

ទំហំទឹកប្រាក់នៃសកម្មភាពពាណិជ្ជកម្មកើនឡើង បង្ហាញពីភាពរឹងមាំក្នុងវិស័យវិនិយោគ នៅអាស៊ាន

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានប្រកាសថា ការវិនិយោគ ក្នុងចំណោមបណ្តាប្រទេសជា
សមាជិកអាស៊ាន បាន កើនឡើងដល់ ១៧,៥ពាន់លានដុល្លារ ស្មើរនឹង ២៣ភាគរយ សម្រាប់
ឆ្នាំ២០១១។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុង សិក្ខាសាលាស្ដីពីការកសាងសហគមន៍អាស៊ានមួយ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នាព្រឹក
ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១២ នេះថា តាមរយៈកិច្ចសហប្រតិបត្ដិការ តំបន់អាស៊ាន ទទួលបាន
កំណើនផលិតផលសរុបចន្លោះពី ៥,២ ភាគរយ ទៅ ៥,៩ភាគរយ ដែលមានលក្ខណៈល្អប្រសើរ
ក្នុងកម្រិតអន្ដរជាតិ។

ចំណែកការវិនិយោគក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន បានកើនឡើង ២៣ភាគរយ ក្នុង
ឆ្នាំ២០១១ ដែលគិតជាទឹកប្រាក់ មានចំនួន ១៧,៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១៩,៧ភាគ
រយ នៃលំហូរទុនវិនិយោគផ្ទាល់ ពីបរទេសសរុប មកកាន់តំបន់អាស៊ាន។ ប្រការនេះ បញ្ជាក់ថា
អាស៊ាននៅតែជាតំបន់មួយរបស់ពិភពលោក ដែលមានភាពទាក់ទាញ ចំពោះការវិនិយោគ ផ្ទាល់
ពីបរទេស។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ២០១១ ពាណិជ្ជកម្មទំនិញអាស៊ាន
បានកើនឡើង ១៦,៨ភាគរយ គិតជាសាច់ប្រាក់ គឺកើនឡើងពី ២,០៥ លាន-លានដុល្លារអាមេរិក
ក្នុងឆ្នាំ២០១០ ទៅ ២,៣៩ លាន-លាន ដុល្លារអាមេរិក។

ទំហំទឹកប្រាក់នៃសកម្មភាពពាណិជ្ជកម្មរវាងសមាជិកអាស៊ាន បានកើនឡើង ដល់ ៥៨៩ ពាន់
លានដុល្លារ ដូច្នេះគេអាចជឿបានថា នេះគឺជាចំណុចមួយបង្ហាញពីភាពរឹងមាំក្នុងវិស័យវិនិយោគ
សម្រាប់តំបន់អាស៊ានទាំងមូល៕

 

ដោយ ៖ វិសាល


Tags: Asian trade hunsen