លោកស្នងការនគរបាលខេត្តព្រះសីហនុបានបើកកិច្ច ប្រជុំជាបន្ទាន់មួយដើម្បីផ្សព្វផ្សាយនិង
ឆ្លងពង្រាងផែនការការពារសន្តិសុខ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅ
ប្រទេសកម្ពុជា ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តឡើងកាលពីពេលរសៀលថ្ងៃទី១០ ខែវិឆ្ឆិកាឆ្នាំ
២០១២។
លោកឧត្តមសេនីយ៏ត្រីតាក វណ្ណថា ស្នងការនគរបាលខេត្ត បានលើកឡើងថា កិច្ចប្រជុំកំពូល
អាស៊ានលើកទី២១ នៅប្រទេសកម្ពុជា និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយ
ការពង្រឹងកំលាំងការពារ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១០រហូតដល់ថ្ងៃទី២០ ខែវិឆ្ឆិកា ដែលប្រទេស
កម្ពុជាយើងមានកិត្តិយលដ៏ឧត្តុងឧត្តមបំផុតដោយមាន មេដឹកនាំនៃប្រទេសមហាអំណាចធំៗ
នៅលើពិភពលោកមកចូលរួម។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមពីថ្ងៃទី១៥-២០ ខែវិច្ឆិកាខាងមុខ
នេះ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីការពារ
សន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹង ជាទីបំផុត នេះបើតាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍
គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ៕
ដោយ ៖ សីហា
ប្រភព ៖ PL