CamNews

ថេបប្ល៊ែត 

Galaxy Tab 2 - Tablet តំលៃទាបបំផុតរបស់ Samsung

Galaxy Tab 2 គឺជាឧបករណ៍ tablet ដំបូងគេរបស់ Samsung ដែលត្រូវបានបំពាក់ដោយប្រព័ន្ធ
ប្រតិបត្តិការ Android 4.0 ។ ឧបករណ៍នេះមានរូបរាងប្រហាក់ប្រហែលគ្នានឹងរូបរាងសមិទ្ធិផល
Galaxy Tab កំណែដំបូងគេដែរ ប៉ុន្តែត្រូវបានធ្វើការអភិវឌ្ឍន៍កែប្រែអោយកាន់តែមានលក្ខណៈ
ប្រសើរឡើងទាំងផ្នែក Hardware និង Software ។ សមិទ្ធិផលនេះប្រើប្រាស់ Chip dual core
ល្បឿន ១ GHz ,RAM ១GB , អេក្រង់ប្រភេទ LCD មានទំហំ ៧ អ៊ីង resolution ១០២៤x ៦០០
pixel ។ ជាមួយតំលៃ ២៥០ ដុល្លាអាមេរិក ដែលនេះត្រូវបានគេចាត់ទុកថាគឺជាគូរប្រជែងយ៉ាង
ខ្លាំងក្លាបំផុតមួយជាមួយ Kindle Fire ផងដែរ។

Galaxy Tab 2 មានប្រព័ន្ធភ្ជាប់ជាមួយ WiFI កាមេរ៉ា Fix-focus នៅផ្នែកខាងក្រោយមានទំហំ
៣ Megapixel និងកាមេរ៉ា VGA នៅផ្នែកខាងមុខ,មានប្រព័ន្ធ 3G HSPA+, Bluetooth 3.0,
A-GPS ,microSD ។ សមិទ្ធិផលនេះអាចមានជំរើសបីគឺ ៨GB ,១៦GB និង ៣២GB។ ថ្មមានចំ
ណុះ ៤០០០ mAh ។ (តំលៃ ២៥០ ដុល្លាអាមេរិកគឺសំរាប់កំណែ ៨GB)។

Galaxy Tab 2 មានកំរាស់ ១០,៥ មីលីម៉ែត្រ និងត្រូវបានដំឡើងរួចជាស្រេចនូវរាល់សេវាកម្ម
ទាំងឡាយរបស់ Samsung ដូចជា Interface TouchWiz ជាមួយសេវា Live Panel, Samsung
Apps, Hub, S Suggest...។ ក្រៅពីកំណែ ៧ អ៊ីងនេះ Samsung ក៏នឹងធ្វើការបង្ហាញវត្តមានក្នុង
ពេលឆាប់ៗនេះផងដែរនូវសមិទ្ធិផល Galaxy Tab 2 កំណែ ១០អ៊ីងជាមួយតំលៃ ៤៥០ ដុល្លា
អាមេរិក។ តាមការពិសោធន៍របស់គេហទំព័របច្ចេកវិទ្យា Engadget បានអោយដឹងថាថ្មរបស់
សមិទ្ធិផលនេះប្រើប្រាស់បានក្នុងរយៈពេលប្រហែល ៧ ម៉ោងឯណោះ៕
Camera ក្រោយ ៣ MP
ឧបករណ៍មានកំរាស់ ១០,៥ មីលីម៉ែត្រ
ប្រៀបធៀបជាមួយ Kindle Fire
ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.0
រូបភាព Sample របស់ Galaxy Tab 2 ។

                                                                                        ប្រភព៖ Engadget
                                                                                 ដោយ៖ រស្មី

Tags: technologyelectronictabletsamsunggalaxy tab 2android 4.0