CamNews

ទូរស័ព្ទ 

iPhone 6S និង 6S Plus តម្លៃចាប់ពី ៦៦៩ដុល្លារអាមេរិក

ស្មាតហ្វូនថ្មីរបស់ Apple មានតម្លៃប្រហាក់ប្រហែលនឹងផលិតផលបច្ចុប្បន្ន គឺចាប់ពី  ៦៦៩
ដុល្លារអាមេរិក ដែលមានកំណែអង្គចងចាំចាំ16, 64 និង 128 GB សម្រាប់ជ្រើសរើស។

Apple បានផ្ញើលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងពិធីឧទ្ទេសនាម iPhone 6S ដែលនឹង
ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី ៩កញ្ញាខាងមុខនៅឯសាល Bill Graham Civic Auditorium ក្នុង
ក្រុង San Francisco អាមេរិក។ ក្រោយពីការឧទ្ទេសនាម ៩ថ្ងៃ ផលិតផលថ្មីបំផុតរបស់ក្រុម
ហ៊ុននេះ នឹងត្រូវបានដាក់លក់ជាដំណាក់កាលដំបូង​​ ចាប់ពីថ្ងៃទី ១៨កញ្ញា នៅសហរដ្ឋអាមេរិក
អាល្លឺម៉ង់ និងបារាំង។ល។

យោងតាម PhoneArena ស្មាតហ្វូន iPhone 6S និង 6S Plus នឹងមានតម្លៃប្រហាក់ប្រហែល
iPhone 6 និង iPhone 6 Plus នាបច្ចុប្បន្ន។ ស្មាតហ្វូនអេក្រង់ 4,7 inch ជំនាន់ទីពីររបស់ Apple
មានតម្លៃចាប់ពី ៦៦៩ដុល្លារអាមេរិក ខណៈដែលម៉ូដែលអេក្រង់ 5,5 inch មានតម្លៃទាបបំផុត
ចាប់ពី ៧៩៩ដុល្លារ (មិនមានកិច្ចសន្យាប្រើបណ្ដាញទូរសព្ទ)។ ប្រភពដំណឹងឱ្យដឹងថា Apple
នៅតែរក្សាកំណែអង្គចងចាំ 16, 64 និង 128 GB ហើយកំណែអង្គចងចាំធំ ថ្លៃជាងកំណែអង្គ
ចងចាំតូច ១០០ដុល្លារ។

ដើម្បីបញ្ជាក់អំពីភាពពិតរបស់ដំណឹង ប្រភពក៏បានបន្ថែមនូវរូបភាពដែលគេយល់ថា ជាផ្នែក
ខាងក្រោយនៃប្រអប់ iPhone ថ្មី។ នៅលើប្រអប់នេះគេឃើញមានសរសេរពាក្យ iPhone 6S,
កាស EarPods,ខ្សែ Lightning និងឆ្នាំងសាកថ្ម។ កំណែអង្គចងចាំ 16 GB ក៏ត្រូវាបានសរសេរ
នៅលើប្រអប់នេះ។

បណ្ដាចំនុចកែលំអនៅលើស្មាតហ្វូនថ្មីរបស់ Apple ត្រូវបានគេព្យាការថា រួមមានអេក្រង់
Force Touch,កាមេរ៉ាថ្មី 12 megapixel ថតវីដេអូ 4K,កាមេរ៉ាមុខ ថតរូបសែលហ្វ៊ី បានល្អជាង
មុន, ប្រើឈីប Apple A9,RAM 2GB និងបណ្ដាញ LTE ល្បឿនលឿន។

ក្រៅពីស្មាតហ្វូន iPhone 6S និង 6S Plus ដែលគេប្រាកដថានឹងបង្ហាញខ្លួន ក្រុមអ្នកស្នេហា
បច្ចេកវិទ្យា ក៏កំពុងតែទង្ទឹងរង់ចានូវវត្តមានរបស់កំពូលផលិតផលផ្សេងៗ ដូចជា iPad Pro
អេក្រង់ 12,9 inch, Apple TV ជំនាន់ថ្មី ក៏ដូចជាការចាប់ផ្ដើមអនុញ្ញាតឱ្យទាញយក  iOS 9,
OS X El Capitan និង watchOS 2។

សូមបញ្ជាក់ថា ព្រឹត្តិការរបស់ Apple នឹងចាប់ផ្ដើមនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ៩កញ្ញា ត្រូវ
នឹងម៉ោង ០កណ្ដាលយប់ ឈានចូលថ្ងៃ​ទី ១០កញ្ញា ម៉ោងនៅកម្ពុជា។ អ្នកស្នេហាបច្ចេកវិទ្យា
អាចតាមដានព្រឹត្តិការនេះនៅលើ ប្រៅសឺរ Microsoft Edge នៃ Windows 10 ក្រៅពីបណ្ដាញ
ផ្សេងៗដែលអាចប្រើបានកាលពីឆ្នាំមុនៗ៕

ប្រែសម្រួលដោយ ៖​តារា
ប្រភព ៖ PhoneArena/forbes


Tags: iPhone 6S 6S PlusPricesតម្លៃ