អ្នកប្រើប្រាស់ភាគច្រើនសុទ្ធតែបានលើកឡើងថា បណ្តាប្រព័ន្ធប្រតិបត្តិការសំរាប់សមិទ្ធិផលរបស់
Apple ដូចជា Mac និង iOS សុទ្ធតែមានសុវត្ថិភាពល្អនិងមានស្ថេរភាព។ ប្រការនេះគឺត្រូវបានត្រឹម
តែពាក់កណ្តាលប៉ុណ្ណោះ។ បើយោងតាមសេចក្តីរាយការណ៍ថ្មីបំផុតមួយពីក្រុមហ៊ុននិរភ័យកុំព្យូរទ័រ
Trend Micro ដោយគិតត្រឹមតែក្នុងរយៈពេលបីខែដើមឆ្នាំ ២០១២ នេះ, Apple បានរកឃើញ Mac
មានរហូតដល់ ៩៣ កំហុសផ្នែកប្រព័ន្ធសុវត្ថិភាព ដែលជាចំនួនមួយមានកំរិតខ្ពស់បំផុតនៅក្នុងបញ្ជី
រៀបឈ្មោះនៃកំហុសផ្នែកប្រព័ន្ធសុវត្ថិភាព និងខ្ពស់ជាងបណ្តាគូរប្រជែងរបស់ខ្លូនមានដូចជាក្រុម
ហ៊ុន Microsft, Google និង Oracle ទៀតផង។
ស្ថិតនៅលេខរៀងទី ២ គឺ Oracle ជាមួយចំនួន ៧៨ កំហុស, Google ស្ថិតក្នុងលំដាប់លេខ ៣ ជា
មួយចំនួន ៧៣ កំហុស និង Microsoft ស្ថិតក្នុងលំដាប់លេខ ៤ ជាមួយចំនួនត្រឹមតែ ៤៣ កំហុស
ប៉ុណ្ណោះ។ នេះគឺជាលទ្ធផលនៃការធ្វើស្ថិតិក្នុងរយៈពេលកំឡុងបីខែកន្លងមកនេះ។
១០ ក្រុមហ៊ុនដែលមានបញ្ហាច្រើនបំផុតនៅលើសមិទ្ធិផលរបស់ខ្លួន
រាល់កំហុសទាំង ៩៣ ខាងលើសុទ្ធតែស្ថិតនៅក្នុងបណ្តាកំណែ Leopard និង Snow Leopard
របស់ Mac, ជាមួយចំនួន ១/៣ នៃចំនួននោះត្រូវបានអោយដឹងថាគឺជាកំហុសដែលមានលក្ខណៈ
" ធ្ងន់ធ្ងរ "បំផុត (Critical) ។ ក្នុងនោះដែរកម្មវិធី Browser Safari មានកំហុសច្រើនបំផុតនៅក្នុង
ខែ មីនា ២០១២ កន្លងទៅនេះ។
កំហុសធ្ងន់ធ្ងរបំផុតដែលយើងធ្លាប់បានលឺនាថ្មីៗកន្លងមកនេះគឺបានធ្វើអោយកុំព្យូទ័រ Mac ជាង
៦០០.០០០ គ្រឿងឆ្លង trojan Flashback ។ Apple ក្រោយមកបានបញ្ចេញ patche Java ចំនួនពីរ
កំណែនិងកម្មវិធីលុប Flashback មួយដើម្បីដោះស្រាយបញ្ហាកំហុសខាងលើនោះ។
ក្នុងពេលនោះ ប្រព័ន្ធប្រតិបត្តិការ iOS ដំណើរការលើ iPhone, iPod និង iPad បែរជាមានសុវត្ថិ
ភាពល្អជាងគូរប្រជែងរបស់ខ្លួនគឺ Android ។ Trend Micro បានអោយដឹងថានៅក្នុងត្រីមាសទី ១
ឆ្នាំនេះ, ប្រព័ន្ធប្រតិបត្តិការ Android របស់ Google មាន Software រហូតដល់ ៥.០០០ ដែលមាន
ផ្ទុកនូវ trojan ។ ប៉ុន្តែក្រុមហ៊ុន Trend Micro បានលើកឡើងថាប្រការនេះគឺគ្មានអ្វីដែលគួរអោយ
ភ្ញាក់ផ្អើលនោះឡើយ ព្រោះជាមួយនឹងការកើនឡើងនៃបរិមាណ smartphone និងអ្នកប្រើប្រាស់
Android កំពុងតែមានសន្ទុះកើនឡើងយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំពោះដែលថាវាបាន
ក្លាយជាទិសដៅវាយលុករបស់បណ្តា hacker វាក៏មិនមែនជារឿងចំលែកដែរ។
ចំពោះប្រព័ន្ធប្រតិបត្តិការ iOS វិញបរិមាណនៃអ្នកប្រើប្រាស់មិនសូវច្រើននោះឡើយ ដោយសារ
មិនបើកទូលាយដូច Android,ហើយបណ្តាកម្មវិធីទាំងអស់នៅមុនពេលដាក់ចូលក្នុង App Store គឺ
សុទ្ធតែត្រូវបាន Apple ធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់បំផុត ដូច្នេះហើយតាំងពីដើមរៀងមកគេមិន
ដែលលឺថាកម្មវិធីនៅលើ App Store មានផ្ទុក trojan ម្តងណានៅឡើយ៕
ប្រភព៖ Cult of Mac
ដោយ៖ រស្មី