ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានធ្វើការពិភាក្សាដោយផ្ទាល់ តាមរយៈការ ហៅទូរស័ព្ទដាច់ដោយឡែក ២ ផ្សេងគ្នា ទៅកាន់នាយករដ្ឋមន្រ្តី ប្រទេស អង់គ្លេស លោក David Cameron ក៏ដូចជា ទៅកាន់អធិការបតី អាល្លឹម៉ង់ លោកស្រី Angela Merkel នេះបើយោងតាមប្រភព ពីសេតវិមាន រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ។
តាមរយៈការហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់ នាយករដ្ឋមន្រ្តីប្រទេស អង់គ្លេស លោក Cameron បញ្ជាក់ក្តែងៗឲ្យដឹងថា អង់គ្លេសនៅតែជាសម្ព័ន្ធមិត្តដ៏ល្អរបស់ខ្លួនដដែល ពោលនៅតែមានទំនាក់ ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក ដដែល បើទោះជាចក្រភពអង់គ្លេស បោះឆ្នោតសម្រេចចាក ចេញពីសមាជិក សហគមន៍អឹរ៉ុបយ៉ាងណាក៏ដោយចុះ ។ ដោយឡែក ងាកទៅ លោកស្រី អធិការ បតីអាល្លឹម៉ង់ លោកស្រី Angela Merkel ឯណោះវិញ លោកស្រី មានភាពភ្ញាក់ផ្អើលជាខ្លាំង ពាក់ ព័ន្ធនឹងព័ត៌មានចុងក្រោយ បញ្ជាក់ឲ្យដឹងពីការចាកចេញរបស់អង់គ្លេស ។
តាមរយៈសេចក្តីថ្លែងការណ៍ របស់លោក បារ៉ាក់ អូបាម៉ា ប្រភពពីសេតវិមាន ឲ្យដឹងថា មេដឹកនាំ លំដាប់ជួរមុខទាំង ២ នាក់ ទាំង លោក អូបាម៉ា និង លោកស្រី Merkel ឲ្យដឹងថា លោកមានការ សោកស្តាយជាខ្លាំង ពាក់ព័ន្ធនឹងការសម្រេច ពីបណ្តាអ្នកបោះឆ្នោត ជនជាតិអង់គ្លេស តែទោះជា យ៉ាងណាក៏ដោយចុះ ក៏លោកនៅតែគោរពឆន្ទៈរបស់ពលរដ្ឋ ប្រទេសអង់គ្លេស ដែលជាការ សម្រេចចិត្ត តាមរយៈការបោះឆ្នោតប្រជាមតិផ្លូវការ ៕
ប្រែសម្រួល៖ ៖ កុសល
ប្រភព ៖ អាស៊ីវ័ន