CamNews

ព័ត៌មានអន្តរជាតិ 

គយគន់​ចន្ទ្រគ្រាស នៅ​យប់​ថ្ងៃទី ១៩ តុលា ឆ្នាំ ២០១៣

វា​លា​ទាបភ្លឺ ថ្ងៃទី ១៩តុលា អ្នក​ស្រឡាញ់​តារាសាស្ដ្រ​នឹងមាន​ឱកាស​ទស្សនា​មួយផ្នែក​នៃ​បាតុភូត​ជាយ​ចន្ទ្រគ្រាស ពាក់កណ្ដាល​ងងឹត។ នេះ​ក៏​ជា​បាតុភូត​ចន្ទ្រគ្រាស​ចុងក្រោយ ក្នុងឆ្នាំនេះ។

 
នេះ​គឺជា​រូបភាព​បង្ហាញ​អំពី​ទីតាំង​របស់​ចន្ទ្រគ្រាស​ទាំង​ស្រុង(umbral)  និង​ចន្ទ្រគ្រាស​ពាក់កណ្ដាល​ងងឹត (penumbral)

ជាយ​ចន្ទ្រគ្រាស គឺជា​បាតុភូត​ព្រះចន្ទ្រ​គោចរ​ចូលក្នុង​តំបន់​ពាក់កណ្ដាល​ងងឹត​របស់​ផែនដី (penumbral) ដោយ​វា​មាន​សភាព​ងងឹត​បន្ដិច រួច​ប្ដូរ​មកជា​ពណ៌ក្រហមព្រឿងៗ ខុសពី​ចន្ទ្រគ្រាស​ទាំងស្រុង ដែល​ពេញ​ដោយ​ភាព​ងងឹត។

ជាយ​ចន្ទ្រគ្រាស​ដែល​នឹង​កើតឡើង​នៅវេលា​ទាបភ្លឺ ថ្ងៃទី ១៩ តុលា​ខាងមុខ មិនមែនជា​ចន្ទ្រគ្រាស​ទាំងស្រុង​នោះទេ ដោយសារ មានតែ​មួយផ្នែកធំ​រប​ស់​ព្រះចន្ទ្រ គោចរ​ចូលក្នុង​តំបន់​ពាក់កណ្ដាល​ងងឹត​របស់​ផែនដី។ នៅ​កម្ពុជា បាតុភូត​នេះ នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង​ប្រហែល ៤ និង៥៣នាទី និង​បញ្ចប់​នៅវេលា​ម៉ោង ៨ និង ៤៨នាទី​ព្រឹក​ថ្ងៃទី ១៩ តុលា។


ដោយសារតែ ព្រះចន្ទ្រ​នឹង​លិច​នៅវេលា​ម៉ោង​ប្រហែល ៥ និង ៣០នាទី ថ្ងៃទី ១៩ តុលា ដូច្នេះ ប្រជាជន​កម្ពុជា អាច​គយគន់​បាតុភូត​នេះ ចាប់ពី​ម៉ោង ៤ និង ៥៣នាទី ដល់​ម៉ោង ៥ និង ៣០នាទី ដែល​ពេលនោះ ព្រះចន្ទ្រ​ស្ថិតនៅ​ឯនាយ​ជើងមេឃ​ខាងលិច។

រូបភាព​ខាង​លើ​នេះ ​បង្ហាញ​អំពី​តំបន់​ដែល​អាច​ទស្សនា​ចន្ទ្រគ្រាស នៅ​ទូទាំង​ពិភពលោក របស់​គេហទំព័រ Timeanddate.com ។ តំបន់​ក្រហម​គឺជា​តំបន់​ដែល​អាច​គយគន់​ចន្ទ្រគ្រាស​ទាំងស្រុង ចំណែក​កម្ពុជា ស្ថិតនៅក្នុង​តំបន់​ដែល​អាច​ទស្សនា​បានត្រឹមតែ​ពេល ព្រះចន្ទ្រ​រៀប​លិច។

ជាយ​ចន្ទ្រគ្រាស ក៏ដូចជា​ចន្ទ្រគ្រាស ទាំងស្រុង ឬ​ចន្ទ្រគ្រាស​មួយផ្នែក គឺ​សុទ្ធតែ​អាច​គយគន់​ដោយ​ភ្នែក​ធម្មតា មិនចាំបាច់​ប្រើប្រាស់​ឧបករណ៍​ជំនួយ ដើម្បី​ការពារ។ ប៉ុន្ដែ ប្រសិន​មាន​កែវយឹត តេ​ឡេ​ស្កូ​ប​ខ្នាតតូច ឬ​កាមេរ៉ា នោះ​វា​នឹង​ជួយ​ឱ្យ​អ្នកទស្សនា​បាន​ច្បាស់ និង​មាន​ភាព​អស្ចារ្យ​ជាង​ធម្មតា។

 

ព័ត៌មាន​ផ្សេង​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍

ស្ថាបត្យកររបស់ ZA រចនាអាគារសម្រាប់ ភពព្រះអង្គារ

រកឃើញទឹកក្នុងដីស្រទាប់លើ នៅភពព្រះអង្គារ

រាប់ម៉ឺន​នាក់ ផ្អើលមើលសូរ្យគ្រាស នៅអូស្រា្តលី



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Timeanddate /VACA


Tags: October Penumbral Lunar Eclipse