អ៊េស្ពូ ហ្វាំងឡង់ ៖ នៅថ្ងៃទី២៦-២៧ ខែតុលាដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Nokia នឹងរៀបចំមហាព្រឹត្តិការណ៍មួយ អោយឈ្មោះថា Nokia World 2011 នៅមជ្ឈមណ្ឌលអន្តរជាតិទីក្រុង
ឡុងដ្រ៏ ។ នៅក្នុងសុទ្ទរកថាបើក កម្មវិធី, លោក ស្ទីវិន អ៊ីឡុប នាយកប្រតិបត្តិនៃក្រុមហ៊ុន
Nokia នឹងថ្លែងអំពីព័ត៌មានថ្មី ដោយរាប់បញ្ចូលទាំង ការរីកចំរើននៃដំណើរការអនុវត្ត
យុទ្ធសាស្ត្រថ្មីរបស់ Nokia ដែលទើបបានប្រកាសកាលពីដើមឆ្នាំ និងផែនការ អនាគតផង។
ថ្វីត្បិតតែការចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះបានត្រូវបញ្ចប់ហើយក្តី ក៏លោកអ្នកនៅតែ
អាចមើលការថ្លែង សុន្ទរកថាខាងលើដោយផ្ទាល់តាមរយៈ Webcast នៅវេលាម៉ោង ៩ព្រឹក (ម៉ោងនៅប្រទេស អង់គ្លេស) ឬ ម៉ោង ៣ រសៀល (ម៉ោងនៅប្រទេសកម្ពុជា) ដោយចូល
ទៅក្នុង
http://events.nokia.com/nokiaworld ។
វាគ្មិនសំខាន់ៗក្នុងឱកាសមហាព្រឹត្តិការណ៍ Nokia World រួមមាន ៖
� លោក Stephen Elop, នាយកប្រតិបត្តិនៃ Nokia
� លោកស្រី Jo Harlow, នាយកប្រតិបត្តិរងទទួលបន្ទុកស្មាតហ្វូននៃ Nokia
� លោកស្រី Mary McDowell, នាយកប្រតិបត្តិរងទទួលបន្ទុកម៉ូបាលហ្វូននៃ Nokia
� លោក Michael Halbherr នាយកប្រតិបត្តិរងទទួលបន្ទុកទីតាំងនិងពាណិជ្ជកម្មនៃ Nokia
� លោក Henry Tirri, នាយកប្រតិបត្តិរងទទួលបន្ទុកផ្នែកបច្ចេកវិទ្យានៃNokia
� លោក Marko Ahtisaari នាយករងទទួលបន្ទុកផ្នែករចនានៃ Nokia
� លោក Marco Argenti, នាយករងទទួលបន្ទុកកិច្ចការផលិត-កម្មវិធីនៃ Nokia
� លោក Joe Belfiore, នាយករងផ្នែកសាជីវកម្មទទួលបន្ទុកកម្មវិធី Windows Phone Program នៃ Microsoft
� លោក Erik Jorgensen, នាយករងផ្នែកសាជីវកម្មទទួលបន្ទុក Bing Mobile នៃ Microsoft
� លោកNoel Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Monster
� លោក Peter Vesterbacka, Mighty Eagle and Chief Marketing Officer នៃក្រុមហ៊ុន Rovio
� លោក Holger Luedorf, Vice President Mobile & Partnership នៃ Foursquare
� លោក Loic Le Meur, CEO Seesmic & Founder នៃ LeWeb
សំរាប់ព័ត៌មានបន្ថែមស្តីពី Nokia World រាប់បញ្ចូលទាំងកម្មវិធីលំអិតទាំងស្រុង សូមចូលអាន
http://events.nokia.com/nokiaworld។
ប្រភព៖ Nokia pres