CamNews

មិនគួរឲ្យជឿ 

ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Indiana សហរដ្ឋ
អាមេរិក   បានផ្អើលនាំគ្នាទូរស័ព្ទប្តឹងក្រុមការងារភ្នាក់ងារសង្គ្រោះបន្ទាន់  ខណៈពេលដែល
ពួកគេបានប្រទះឃើញដុំភ្លើងពណ៌ខៀវដ៏ចម្លែក   ហោះសំកាំងខ្លួននៅលើអាកាស  នាពាក់
កណ្តាលអាធ្រាត្រ   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មាន
ប្លែកបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ដុំភ្លើងមួយនេះ  លេចខ្លួនឡើងមួយរំពេចរួចក៏បានបាត់ខ្លួនទៅវិញ តែ
បើតាម​មើលទៅវាហាក់បីដូចជារន្ទះមួយពព្រិចដូច្នេះឯង ខណៈពេលដែលវាបានលេចខ្លួន
ឡើង នាវេលាម៉ោង ១ រំលងអាធ្រាត្រ (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក) ឈានចូលថ្ងៃសៅរ៍
ស្របពេលដែលទីភ្នាក់ងារអាកាសធាតុជាតិ បាននិយាយថា វាទំនងជា បាតុភូតដែលអាច
កើតមានលើអាកាស (meteor) ឬអាចជាកំទេចកំទីដែលបានធ្លាក់មកពីលំហអាកាស។

លើសពីនេះ បើយោងតាម  American  Meteor Society  អោយដឹងថា​ មានករណីបាតុភូត
ស្រដៀងគ្នានេះ ដល់ទៅ ១៣ ដងឯណោះ ក្នុងអំឡុងឆ្នាំនេះ ។ ប្រភពសារព័ត៌មានដដែល
បន្ថែមថា ក្រុមមន្រ្តីប៉ូលីស   ប្រចាំតំបន់បានទទួលទូរស័ព្ទប្តឹងជាច្រើន  ទាក់ទិននឹងករណី
មួយនេះ  ពីសំណាក់ក្រុមប្រជាពលរដ្ឋ  ខណៈពេលដែលពួកគេ     បានឃើញយ៉ាងដូច្នេះ
ដោយឡែក ក្រុមមន្រ្តីតាមដានដែនអាកាស  ប្រចាំអាកាសយានដ្ឋាន  Indianapolis Inter-
national    Airport  បញ្ជាក់ថា  មិនមានសេចក្តីរាយការណ៍ពីក្រុមមនុស្សដែលជាអ្នកបើក
យន្តហោះ  ចំពោះករណីមួយនេះនោះទេ  ហើយក៏ពុំមានសេចក្តីរាយការណ៍ណាមួយ  ថា
មានមនុស្ស   បានទទួលរងរបួសធ្ងន់ឬស្រាលនោះទេ ។  ខាងក្រោមនេះ គឺជាវីដេអូ ជ្រាប
កាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចម្លែកៗ និងគួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត
ស្ទើរតែទាំងស្រុង

- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិ
ភពលោក

- បះសក់ គ្រួសារមិនញញើតស្លាប់ រស់នៅជាមួយខ្លាកំណាចធំៗ ដល់ទៅ ៧ ក្បាល
(មានវីដេអូ)

ដោយ ៖ សំណាង
ប្រភព ៖ ស្កាយ


Tags: US USA United State Fireball Midnight