ក្នុងរយៈ ១ម៉ោង Samsung លក់ Galaxy បាន ២០.០០០ គ្រឿងនិងទទួលបានប្រាក់ចំណេញឡើង
រហូតដល់ ៥,២ពាន់លានដុល្លាអាមេរិកត្រឹមតែក្នុងរយៈពេល ៣ ខែដំបូងដើមឆ្នាំ ២០១២ នេះ។
ក្នុងត្រីមាសទី ១ ឆ្នាំ ២០១២ នេះ Samsung លក់ទូរស័ព្ទ Smartphone បានចំនួន ៤៤,៥ លានគ្រឿង
ខណៈពេលដែល Apple លក់បានចំនួន ៣៥,១ លានគ្រឿងនៃទូរស័ព្ទ iPhone របស់ខ្លួន។ ដោយ
ឡែក Samsung ថែមទាំងបាននាំមុខក្រុមហ៊ុន Nokia ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទដៃធំ
ជាងជាគេក្នុងពិភពលោកទៀតផង។
ភាពជោគជ័យរបស់ Samsung នេះបានធ្វើអោយក្រុមហ៊ុនស្រាវជា្រវ Forrester ចេញសេចក្តីជូន
ដំណឹងក្រើនរលឹករបស់ខ្លួនមួយថា Apple នឹងងាយត្រូវបានគូរប្រជែងរបស់ខ្លួននាំមុខជាក់ជាមិន
ខានឡើយ នៅពេលដែលគ្មានការដឹកនាំរបស់លោក Steve Jobs នោះ។
លោក George Colony - CEO របស់ Forrester បាននិយាយថា" លោក Steve Jobs នៅមុនពេល
ទទួលមរណៈភាព គឺជាអ្នកដឹកនាំមួយរូបដែលមានកិត្តិនាមបំផុត លោកហ៊ានប្រថុយ និងមានទេព
កោសល្យក្នុងការច្នៃប្រឌិតផលិតផលដ៏អស្ចារ្យដែលកម្រនឹងមានអ្នកណាអាចធ្វើបានណាស់" ។
"ភាពរីកចំរើនរបស់ Apple នឹងអូសបន្លាយក្នុងរយៈពេល ២៤ ទៅ ៤៨ ខែទៀត ប៉ុន្តែប្រសិនបើមិន
មានការលេចមុខឡើងនៃអ្នកដឹកនាំដែលមានភាពទាក់ទាញថ្មីទេ នោះ Apple អាចនឹងធ្លាក់ចូល
ក្នុងស្ថានភាពដុនដាបដូច Sony យ៉ាងដូច្នោះ" ។
Samsung បានដណើ្តមចំណែកទីផ្សារទូរស័ព្ទ Smartphone មានចំនួនរហូតដល់ ៣០,៦% នៅក្នុង
ត្រីមាសទី ១ នេះ ,ទី ២ គឺ Apple ជាមួយចំនួន ២៤,១ % និងចំណែកដែលនៅសេសសល់គឺចែក
រំលែកទៅអោយក្រុមហ៊ុនផ្សេងៗ។ តួលេខលក់ចេញសមិទ្ធិផល Galaxy S II និងឧបករណ៍ Tablet
Galaxy Tab របស់ Samsung គឺសុទ្ធតែមានលទ្ធផលល្អប្រសើរដូចគ្នា។
Neli Mawston - អ្នកជំនាញខាងវិភាគរបស់ Strategy Analytics បានធ្វើការវាយតំលៃថា " ទីផ្សារ
ទូរស័ព្ទ Smatphone អាចនឹងក្លាយជាឆាកប្រយុទ្ធរវាងទ្វេរភាគី Samsung និង Apple" ,ខណៈពេល
ដែលភាពជោគជ័យរបស់ Samsung ដើរទន្ទឹមគ្នានឹងភាពបរាជ័យរបស់ភាគី Nokia ។
ទូរស័ព្ទ Galaxy S III របស់ Samsung នឹងត្រៀមបង្ហាញវត្តមាននៅថ្ងៃទី ៣ ខែឧសភាខាងមុខនេះ
ហើយ ខណៈពេលដែល iPhone 5 របស់ Apple កំពុងតែស្ថិតនៅជាសញ្ញាសួរមួយនៅឡើយ៕
ប្រភព៖ itnsource
ដោយ៖ រស្មី