CamNews

កុំព្យូទ័រ 

Intel បង្ហាញវត្តមាន Cove Point,គំរូ Ultrabook កាត់ឧបករណ៍ tablet ប្រើប្រាស់ Windows 8

[IMG]


នៅក្នុងសន្និសិទដោយឡែកមួយសំរាប់ក្រុមអ្នកធ្វើការអភិវឌ្ឍន៍ (IDF) ដែលទើបតែប្រារព្ធធ្វើឡើង
នៅក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Intel បានប្រកាសបង្ហាញនូវវត្តមានគំរូសមិទ្ធិ
ផល Ultrabook កាត់នឹងឧបករណ៍ Tablet របស់ខ្លួនមួយដែលអោយឈ្មោះថា Cove Point (កន្លង
មកមានឈ្មោះកូដថា Letexo) ។ ទ្រង់ទា្រយអេក្រង់ដែលអាចរុញចុះឡើងបានរបស់ Cove Point
នេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹង ASUS Transformer Slide ដូច្នោះដែរ ហើយពេលអ្នក
ប្រើប្រាស់រុញអេក្រង់នេះចុះគឺអាចប្រើវាប្រៀបដូចជាឧបករណ៍ tablet ធម្មតាមួយយ៉ាងដូច្នោះ។
ដោយឡែកប្រសិនបើករុញអេក្រង់ទំហំ ១២,៥អ៊ីងនេះឡើង នោះ Cove Point នេះនឹងក្លាយជាឧប
-ករណ៍ Ultrabook មួយជាមួយនឹង Keyboard យ៉ាងស្រស់ស្អាត។ Intel ក៏បានអោយដឹងបន្ថែមដែរ
ថា Cove Point នេះនៅមានរបៀបបង្វែអេក្រង់ច្រើនរបៀបទៀតផងដែរ ដើម្បីប្រើប្រាស់សំរាប់
ទស្សនាវីដេអូ រឺក៏វាយអត្ថបទជាដើម។ សមិទ្ធិផលដែលក្រុមហ៊ុននាំមកកាន់ IDF 2012 នោះគឺប្រើ
ប្រើប្រាស់ Chip ប្រភេទ Ivy Bridge កំណែគំរូ និងប្រព័ន្ធប្រតិបត្តិការ Windows 8 Consumer
Preview ។ ចំពោះតំលៃរបស់ Cove Point វិញត្រូវបានគេប៉ាន់ប្រមាណថានឹងមានតំលៃប្រហែល
១០០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។

បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនផលិតណាមួយចូលខ្លួនមកធ្វើការធានាអះអាងថានឹងទទួលផលិតនូវ
Cove Point នេះនៅឡើយទេ ប៉ុន្តែត្រូវបានគេសង្ឈឹមយ៉ាងមុតមាំថាអ្វីទាំងនេះនឹងក្លាយជាទីផ្សារ
មួយដ៏មានសក្តានុពលបំផុតនៅក្នុងពេលអនាគតខាងមុខនេះ។

រូបសណ្ឋានរបស់គំរូសមិទ្ធិផល Cove Point ៖

  • Processor ៖ Ivy Bridge
  • អេក្រង់ ៖ ១២,៥ អ៊ីង ប្រភេទជា Touch screen
  • រន្ធភ្ជាប់ USB 3.0 ចំនួនពីរ និងរន្ធដោត HDMI ចំនួនមួយ
  • អេក្រង់អាចរុញចុះឡើងបាន
    ប្រព័ន្ធប្រតិបត្តិការ ៖ Windows 8



                                                                                                        ប្រភព៖ Wired
                                                                                                        ដោយ៖ រស្មី

Tags: technologyelectronicintelultrabookCove Pointidf 2012LetexoWindows 8Ivy Bridge