ក្រុមអ្នកអភិវឌ្ឍន៍មួយចំនួនបានចូលទៅកាន់ឧបករណ៍គ្រប់គ្រង RDA ទើបបានប្រទះឃើញ
ទូរស័ព្ទថ្មីមួយចំនួនរបស់ Nokia។ បណ្ដាទួរស័ព្ទទាំងនោះ មានឈ្មោះដូចជាស្មាតហ្វូន Lumia 910, Lumia 920, Lumia 950, Lumia 1001, Nokia 510 និង Nokia Belle 805 ដែលស្ថិតនៅក្នុងតារាង
ឧបករណ៍ដែលប្រើប្រាស់ Bluetooth។
ក្រុមអ្នកជំនាញការ បានសន្និដ្ឋានថា Nokia Lumia 910 គឺជាកំណែរបស់ Lumia 900 ដែលមាន
បំពាក់កាមេរ៉ា 12MP និងដំណើរការដោយ Windows Phone 7.5។ ខណៈនោះដែរ Lumia 1001 នឹងក្លាយជា smartphone ដែលប្រើ Windows Phone 8 ដំបូង ឬនឹងក្លាយជាប្រភេទកុំព្យូទ័រថ្មី។
RDA គឺជាសេវាកម្មដែលអនុញ្ញាតអោយអ្នកអភិវឌ្ឍសាកល្បងកម្មវិធីចលត និងសេវាកម្មរបស់ខ្លួន
ពីចម្ងាយ ដោយញឹកញាប់ ដោយការប្រើប្រាស់ទូរស័ព្ទ Nokia ផ្សេងៗគ្នា តាមរយៈ browser។ អ្នក
អភិវឌ្ឍន៍ អាចបញ្ជាឧបករណ៍ពីចម្ងាយ បំលាស់ទីទិន្នន័យ បំពាក់ ឬដំណើរការកម្មវិធីនៅលើRDA។
លោក Richard Kerris អគ្គនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងទូទាំងពិភពលោករបស់ Nokia បាន
ថ្លែងថា កំណែ Lumia ត្រូវបានបំពាក់បច្ចេកវិទ្យា PureView នឹងមានវត្តមាននៅក្នុងទីផ្សារ ក្នុងពេល
ឆាប់ៗខាងមុខ។ ក្រៅពីនេះ Nokia ក៏កំពុងតែបង្កើតភាពខុសគ្នានៅក្នុងទីផ្សារចលត ដោយប្រើប្រាស់
អេក្រង់ប្រកបដោយភាពរស់រវើក អាចបត់ និងធ្វើអោយកោងដោយងារ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14