យល់ដឹង៖ នៅពេលដែលអ្នកកុំពុងអង្គុយរៀន ឬធ្វើការហើយអ្នកស្រាប់តែក្អកចេញដោយមិន
បានខ្ទប់មាត់អ្នក ជាមួយកូនកន្សែងដៃ ឬក្រដាសអនាម័យ នោះអ្នកដែលនៅក្បែរអ្នក និងអាច
ទទួលផ្ដាសាយភ្លៀមៗពីនាក់។ ដូចដែលយើងបានដឹងហើយថា មេរោគផ្ដាសាយគឺឆ្លងតាមរយះ
ខ្យល់ ដែលបណ្ដាលមកពីមនុស្សម្នាក់ក្អក ឬនិយាយទៅកាន់មនុស្សដ៏ទៃទៀតដោយមិនបាន
ក្ដោបមាត់របស់គេ។
នេះជាវិធីណែនាំ ៥យ៉ាងដែលអាចជួយអ្នកអោយផុតពីជម្ងឺផ្ដាសាយ
១. លាងសម្អាតដៃអ្នកជាប្រចាំ
អ្នកត្រូវតែសម្អាតដៃរបស់អ្នកជាប្រចាំ ជាពិសេសមុន និងក្រោយចូលបន្ទប់ទឹក ឬក៏មុន
ពេលចាប់ញុំាអាហារ។ អ្នកត្រូវតែប្រាដកថា ដៃរបស់អ្នកគឺតែងតែមានមេរោគជាប់ជានិច្ច
ដូច្នេះចូរអ្នកប្រើប្រាស់សាប៊ូ ឬផេះដើម្បីសម្អាតវាជារៀងរាល់ថ្ងៃ។
២. ផ្តល់ការចាក់វ៉ាក់សាំង (Vaccinated)
ជម្ងឺផ្ដាសាយត្រូវបានផ្តល់ ដោយការចាក់ថ្នាំវាក់សាំង ដូចជាមនុស្សដៃលមានវ័យចំនាស់
ក្មេងដែលមានអាយុចាប់ពី ៦ ខែទៅ ៥ ឆ្នាំ និងជាពិសេសមនុស្សដែលមានប្រពន្ធការពារ
សេរីរាង្គខ្សោយ។ ស្រ្ដីដែលមានផ្ទៃពោះក៏ត្រួវតែទទួលការបង្ការថ្នាំនេះផងដែរ ពីព្រោះស្រ្ដី
មានផ្ទៃពោះងាយនឹងឆ្លងមេរោគផ្ដាសាយណាស់។
៣. ជួបជាមួយលោកវេជ្ជបណ្ឌិតអោយបានទៀងពេល
ពេលអ្នកមានអាការឈឺក្បាល ឬក្អក អ្នកគួរតែជួបលោកគ្រួពេទ្យអោយបានរហ័ស ហើយ
ទៀងទាត់ដើម្បីទទួលបានការប្រឹក្សា និងផ្ដល់ការព្យាបាលត្រឹមត្រូវ។ គ្រូពេទ្យអាចដឹងពី
រោគសញ្ញានៃជម្ងឺអ្នក និងអាចផ្ដល់ប្រឹក្សាបានយ៉ាងមាប្រសិទ្ទិភាពទៀតផង។
៤. សម្រាកនៅផ្ទះអោយបានច្រើន
ពេលអ្នកមានជម្ងឺគ្រុនផ្ដាសាយ អ្នកគួរតែសម្រាកព្យាបាលនៅផ្ទះ នេះគឺវាអាចជៀស
ផុតការឆ្លងនៃជម្ងឺនេះទៅកាន់ មិត្តភ័ក្រ ឬអ្នកធ្វើការជាមួយអ្នក។ ម្យ៉ាងទៀតអ្នកក៏អាច
មានពេលច្រើនសម្រាប់លេបថ្នាំ ឬព្យាបាលតាមបែបលក្ខណះគ្រូសារ ដោយដាំទឹកក្ដៅ
ផឹក ឬងូតអោយបានទៀងពេល។
៥. ត្រូវប្រើប្រាស់ក្រដាសអនាម័យ ឬម៉ាសបិទមុខ
ពេលអ្នកចេញទៅក្រៅ អ្នកត្រូវតែយកក្រដាសអនាម័យ ឬម៉ាសបិទមាត់តាមខ្លូនជានិច្ច
នេះក្នុងគោលបំនងការពារ នៅដែលអ្នកនិយាយទៅកាន់ទីសារធារណៈ វាអាចអោយ
មេរោគសាយភាយចេញពីខ្លួនអ្នក ហើយអាចឆ្លងចេញទៅខាងក្រៅបានយ៉ាងងាយ។
ដោយ: សារិន
ប្រភព៖ yourhealth