CamNews

ព័ត៌មានអន្តរជាតិ 

សាលាក្រុងនឹង​បិទ​ផ្លូវ​ឆ្លង​កាត់​មួយ​​​​​​​​​​​​​​​ចំនួន សំរាប់កិច្ចប្រជុំ​កំពូលអាស៊ានទី២១

សាលារាជ​ធានី​ភ្នំ​ពេញ នឹង​បិទ​កំ​​ណាត់​ផ្លូវ​ឆ្លង​កាត់មហា​​វិថី​មួយ​​​​​​​​​​​​​​​ចំនួន នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ
ដើម្បី​ធានា​​​សុវត្ថិ​​​ភាព ដល់​ភ្ញៀវ​ដែល​មក​ចូល​រួម​កិច្ច​ប្រ​​​ជុំកំពូល​អា​​ស៊ា​ន​​។

តាម​សេច​ក្តី​ជូន​ដំណឹង​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ បាន​ឲ្យ​ដឹង​ថា កំណា​ត់​ផ្លូវ​ចំនួន​៦​​ នៅ​​​តាម​ម​​ហា
​វិ​ថី​សហព័​ន្ធ​រូស្ស៊ី ដូច​ជា​ច្រក​ផ្លូវ​លេខ​២១៥ ច្រក​ចូល​វត្ត​ទឹក​ថ្លា និង​​ច្រក​ផ្លូវ​ឆ្លង​កាត់​​​មួយ​​​ចំ​​​​នួនទៀត​​
ជិត​ផ្សារ​ពោធិ៍​ចិន​តុង ត្រូវ​បិទ​បណ្តោះ​អាសន្ន មិន​​​ឲ្យ​​​​​ធ្វើ​​ចរាចរណ៍​ឆ្លង​កាត់ ចាប់​ពី​ថ្ងៃ​​​​​ទី​​​១៣ ដល់​ថ្ងៃ​ទី
២៣ ខែ​វិច្ឆិកា ដើ​​ម្បី​ធានា​ដ​ល់​សុវត្ថិ​ភា​ព​​​ភ្ញៀវ​នៃ​​​បណ្តា​​​​​ប្រទេ​ស​នា​​នា​​ ដែល​​​​​​​​ម​​ក​ចូល​​​​រូម​កិច្ច​ប្រជុំ​កំពូល
​អា​​ស៊ាន​នៅ​​​កម្ពុ​ជា។

រូបឧទាហរណ៍

សេចក្តីជូនដំណឹង បញ្ជាក់ថា  អ្នក​ធ្វើ​អាជីវ​កម្ម ដូច​ជា លក់​ផ្កា លក់​រថយន្ត នៅ​​តាម​មហា​វិថី​នេះ និង​
មហា​​​វិធី​​​ព្រះ​​​​​នរោត្តម ក៏​ត្រូវ​ផ្អាក​បណ្តោះ​អាសន្ន​ផង​ដែរ។

កិច្ច​ប្រជុំ​កំ​​ពូល​អាស៊ាន​​នឹង​ប្រព្រឹត្តិ​ទៅ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​២០ ខែ​វិច្ឆិកា ឆ្នាំ​​២០១២ ​ដែល​​មាន​ការ​​​
ចូល​រួមពី​មេដឹក​នាំ​ប្រ​​ទេស មហា​អំណាច​ធំៗ​ចូល​រួម ដូច​ជា​សហរដ្ឋ​អាមេរិក ចិន ជប៉ុន ឥណ្ឌា និង
​ប្រទេស​​​មួយ​ចំនួន​​ទៀ​​ត៕

 

ដោយ ៖ សីហា
ប្រភព ៖ PP


Tags: ASIAN meeting