លោកវេជ្ជបណ្ឌិត Giuliano Poser អ្នកជំនាញបំប៉នសុខភាពរបស់ Messi បានបង្ហើបឲ្យដឹងពីអាថ៌កំបាំង នៃរបបអាហារ ដែលបានរួមចំណែកឲ្យកំពូលកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីន កីឡាករ Messi ទទួលបាននូវការលេងយ៉ាងល្អឡើងវិញ។
អាន៖ HTC ភ្លាត់ស្នៀត ប្រើរូបភាពថតចេញពីកាមេរ៉ា iPhone ក្នុងការបង្ហាញណែនាំ One M9 ម៉ូដែលស្រោបមាស
Messi ធ្លាប់ជិះយន្តហោះទៅកាន់ អ៊ីតាលី ដើម្បីសុំប្រឹក្សាយោបល់ពី វេជ្ជបណ្ឌិត Poser (ស្តាំ)
Messi បានជួបនូវបញ្ហាមិនសូវល្អ ស្តីពីការលេងបាល់ និងសុខភាព ពេញរយះពេលកន្លះឆ្នាំ នៃដើមឆ្នាំ ២០១៤ កន្លងទៅនេះ។ កីឡាករប្រយុទ្ធរបស់ Barcelona មិនបានបង្ហាញឲ្យឃើញពីការលេងបានល្អ អារម្មណ៍ស្រឡះក្នុងខ្លួន ក្នុងការប្រកួតឡើយ ទាំងក្នុងពេលដឹកនាំលេង នៅក្រុមជម្រើសជាតិ អាហ្សង់ទីន ពេលចូលប្រកួតវគ្គពាក់ព្រ័ត្រ World Cup 2014។ ជាក់ស្តែង គិតចាប់ពីក្រោយពេលនៃការ ប្រកួតនៅលើទឹកដី ប្រេស៊ីល Messi បានប្រមូលអារម្មណ៍លេងបានល្អបំផុតវិញ និងជួយឲ្យក្លឹប Barcelona ដណ្តើមបាន ពានរង្វាន់បី ជាមួយនឹងការរកគ្រាប់បាល់បាន ៥៨ គ្រាប់ក្នុង ៥៧ប្រកួត កាលពីរដូវកាលកន្លងទៅនេះ។
"មានការផ្លាស់ប្តូរមួយចំនួន បន្ទាប់ពី World Cup" លោកវេជ្ជបណ្ឌិត Giuliano Poser បាននិយាយទៅ កាន់សារព័ត៌មាន La Gazzetta dello Sport។ "Messi បានយល់ឃើញថា ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ ដោយសារតែរូបគេចង់បន្តការលេងបាល់បានល្អ នៅច្រើនឆ្នាំទៅមុខទៀត។ Messi គឺជាកីឡាករពូកែ ដាក់ខ្លួនណាស់"។
"Messi បានធ្វើការផ្លាស់ប្តូររបបនៃការញ៉ាំអាហារ ដើម្បីឲ្យខ្លួនមានភាពរឹងមាំឡើងវិញ ចាប់ពីខែមករា មក។ រូបគេបានបោះចោលនូវការញ៉ាំបណ្តាអាហារកែច្នៃស្រាប់ ហើយផ្លាស់ប្តូរមកញ៉ាំអាហារដែល សំបូរវីតាមីន ធាតុរ៉ែ សារធាតុសរសៃនៅក្នុងគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លៃ ត្រី និងប្រេងអូលីវ។
(របបអាហារល្អ បានរួមចំណែកជួយឲ្យ Messi ទទួលបានរាងស្អាត និងមានការលេងបានល្អវិញ រូបភាព: Reuters)
សារព័ត៌មាន Mundo Deportivo បានបង្ហើបឲ្យដឹងបន្ថែមទៀតថា កាលពីពេលមុន Messi ចូលចិត្តញ៉ាំ ជាងគេគឺ pizza។ គិតចាប់ពីពេលដែលបោះបង់ចោល នូវការញ៉ាំប្រភេទអាហាររហ័សនេះ កីឡាករ Messi ថយទម្ងន់បាន ៣,៥គីឡូក្រាម និងទទួលបាននូវអារម្មណ៍ល្អបំផុតវិញ នៅលើវាលស្មៅ។
អាន៖ ទ្រាំសំពាធទៀតលែងបាន Ronaldo ថតវីដែអូបង្ហោះ សុំអ្នកសារព័ត៌មាន ទុកឲ្យខ្លួនបាននៅ "ស្ងប់ស្ងៀម"
Messi បានប្រលប់ទៅកាន់ប្រទេសអាហ្សង់ទីនវិញ ដើម្បីចូលរួមជាមួយនឹងក្រុមជម្រើសជាតិ ក្នុងការ ប្រកួតដណ្តើមពាន Copa Ameria 2015។ បើសិនជាកីឡាករអាយុ ២៧ ឆ្នាំរូបនេះ បន្តនូវទម្រង់លេង បានយ៉ាងល្អដូចនៅចុងរដូវកាលកន្លងទៅថ្មីៗនេះ គឺមិនមានអ្វីជាការភ្ញាក់ផ្អើលឡើយ បើសិនកីឡាករ Messi ដណ្តើមបានពានរង្វាន់បាល់មាស លោកទី៥ នៅក្នុងអាជីពបាល់ទាត់របស់ខ្លួន៕
ប្រែសម្រួល៖ ករុណា
ប្រភព៖ Vexpress, La Gazzetta dello Sport