CamNews

រថយន្ត 

រាងអេមហួស!​ Mercedes- Benz តម្លៃ​ ១លានផោន


អាមេរិក៖ តាមការអោយដឹងរបស់ក្រុមហ៊ុន Mercedes Benz- Daimler AG ប្រចាំក្នុងរដ្ឋកា
លីហ្វូញ៉ា (California) បានអោយដឹងថា ប្រភេទរថយន្ដម៉ាក​ Mercedes-Benz សេរី​ឆ្នាំ ១៩៩៨
នឹងធ្វើការដាក់លក់ នៅក្នុងទីផ្សារ​អាមេរិក នៅពាក់កណ្ដាលខែ សីហាខាងមុខនេះ។


តាមការអោយដឹង ពីប្រធានក្រុមហ៊ុនដដែល បានអោយដឹងថា Supper Car មួយនេះនឹង
ដាក់លក់ក្នុងទីផ្សារសហរដ្ឋអាមេរិក ជាពិសេស គឺរដ្ឋកាលីហ្វូញ៉ា​តែម្ដង។ គេសង្ឃឹមថា ការ
ដាក់លក់រថយន្ដក្នុងថ្ងៃ​ ទី​ ១៧​ ខែសីហា ខាងមុខនេះ​នឹងទទួលបានអតិថិជ​នដ៏ច្រើនលើស
លប់ ពោលគឺថា ទោះបីជារថយន្ដនេះ មានលក្ខណៈហួសសេរីបន្ដិចមែន តែវាក៏នូវមានប្រ
ជាប្រិយភាព ចំពោះអ្នកប្រើប្រាស់ដែរ។


លក្ខណៈពិសេសរបស់រថយន្ដ Mercedes-Benz គឺរថយន្ដនេះ ស៊ីសាំងតិច ពោលគឺ​ ៧.៣
លីត្រ​​ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។ រថយន្ដនេះ ដាក់ដំណើរការដោយកម្លាំង V12​ ។
តាមការអោយដឹងពីប្រធានក្រុមហ៊ុន Mercerdes គឹរថយន្ដនេះលក់ក្នុងតម្លៃឡៃឡុង គឹ ១
លានផោនឯណ្ណោះ៕

 

ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: vehicleMercedes- Benz cars usa