CamNews

បច្ចេកវិទ្យា 

HP បណ្តេញនាយកចាស់ផ្លាស់នាយកថ្មី

កាលពីពេលថ្មីៗនេះក្រុមហ៊ុន HP បានធ្វើសេចក្តីប្រកាសមួយស្តីអំពីការតែងតាំងលោកស្រី
អតីតនាយកប្រតិបត្តិក្រុមហ៊ុន eBay ឈ្មោះ Meg Whitman ធ្វើជានាយកប្រតិបតិ្តថ្មីរបស់ខ្លួន
ជំនួសលោក Leo Apotheker ។

ទីបំផុតពត៌មានចរចាមអារាមស្តីពីការចាកចេញពីតំណែងជានាយករបស់ក្រុមហ៊ុន HP របស់
លោក Leo Apotheker បានក្លាយជាការពិតហើយពេលនេះ ។ សេចក្តីសំរេចបណ្តេញលោក
Leo Apotheker ចេញពីតំណែងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មការគ្រប់
គ្រងរបស់ HP មួយដែលបានធ្វើឡើងកាលពីថ្ងៃទី ២២ កញ្ញា ឆ្នាំ២០១១ កន្លងទៅនេះ ។

លោក Apotheker បានតែងតាំងជា CEO របស់ HP នៅកំឡុងខែវិច្ឆិការឆ្នាំទៅម៉ិញ គឺបន្ទាប់
ពីអតីត CEO លោក Mark Hurd ត្រូវបានបង្ខំអោយចុះចេញពីតំណែងដោយសារតែពត៌មាន
អាស្រូវទាក់ទងនឹងរឿងផ្លូវភេទ ។ នៅក្នុងរយៈពេលជិត ១១ខែក្នុងមុខនាទីរបស់ខ្លួនលោក
Leo Apotheker ត្រូវបានគេយល់ឃើញថា លោកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ
លើកស្ទួយអោយក្រុមហ៊ុនងើបឡើងវិញខណៈពេលដែលក្រុមហ៊ុនដ៏ល្បីមួយនេះមាន
សញ្ញាធ្លាក់ចុះគួររអោយបារម្មណ៍ ប៉ុន្តែបែរជាមិនទទួលបានលទ្ធផល ។ ការបរាជ័យគួរ
អោយកត់សំគាល់របស់ HP ក្រោមការគ្រប់គ្រងរបស់លោក Leo Apotheker គឺការ
បរាជ័យលើផ្នែកនាំយកផលិតផលចល័តដែលដំណើរការប្រព័ន្ធ WebOS សំរាប់អ្នកប្រើ
ប្រាស់ និងការក្រើនរំលឹករបស់លោកអោយធ្វើការបោះបង់មុខជំនួញផ្នែក PC នារយៈ
កាលកន្លងមក ។

លោកស្រី Meg Whitman ដែលនឹងក្លាយជានាយកថ្មីរបស់ HP នេះគឺជាសមាជិកគណៈ
កម្មការគ្រប់គ្រងម្នាក់ និងធ្លាប់ជាបុគ្គលម្នាក់ដែលបាននាំយកភាពជោគជ័យជាច្រើនអោយ
ដល់ eBay តាំងតែពីក្រុមហ៊ុនមួយនេះបានចាប់ផ្តើមបង្កើតដំបូងផងដែរ ។ ដោយឡែកនៅ
ដែលមកកាន់ក្រុមហ៊ុនថ្មីនេះ តើលោកស្រី អាចនាំយកភាពជោគជ័យអោយ HP បានកំរិត
ណាដែរនោះត្រូវតែចាំសង្កេតមើលសិន ។

គួរបញ្ជាក់ផងដែរថាភាគហ៊ុនក្រុមហ៊ុន​ HP បានធ្លាក់ចុះរហូតដល់ ៤៧ភាគរយឯណោះ
រយៈពេលមួយឆ្នាំកន្លងមកនេះ ៕
ប្រភពពី៖ Zing
ដោយ៖ យ៉ាវីន

Tags: electronicceomeg whitmanleo apothekermark hurdwebos