CamNews

បច្ចេកវិទ្យា 

Intel បង្ហាញវត្តមានជាផ្លូវការ CPU Ivy Brigde - Core ជំនាន់ទី ៣

ស្រឡាយ Chip ប្រភេទថ្មីនេះសន្យានឹងនាំមកនូវដំណើរការប្រតិបត្តិផ្នែកក្រាហ្វិក និង media HD
ទ្វេរដងធៀបជាមួយ Chip ជំនាន់មុន។
រូបភាព die chip IvB Quad core

បន្ទាប់ពីបានផ្អាកដំណើរការនៃការដាក់បង្ហាញវត្តមានជាច្រើនលើកច្រើនសារមក ទីបំផុត Intel ក៏
បានធ្វើការបង្ហាញវត្តមានជាផ្លូវការនូវស្រឡាយ chip x86 ប្រភេទថ្មីរបស់ខ្លូនឈ្មោះថា Ivy Brigde
(IvB) មានឈ្មោះពាណិជ្ជកម្ម Core ជំនាន់ទី ៣ (Core i3-3xxx, i5-3xxx, i7-3xxx)។ បណ្តា chip IvB
ទាំងអស់ត្រូវបានផលិតឡើងដោយផ្អែកលើរូបមន្ត 22nm ជាមួយបច្ចេកទេស FinFET (ដែលក្រុម
ហ៊ុននេះហៅថា 3-D transistor) ។
ទស្សនា Clip វីដេអូស្តីអំពី Chip IvB ខាងក្រោម៖
នៅក្នុងដំណាក់កាលបង្ហាញវត្តមាននេះ Intel នឹងបញ្ចេញនូវគំរូ Chip ថ្មីចំនួន ១៤ ប្រភេទ ដែលរួម
មានកំណែ ១ ប្រភេទដែលប្រណិតបំផុត (i7 Extreme) សំរាប់ mobile, ៨ កំណែគុណភាពខ្ពស់ (i7)
សំរាប់ទាំង desktop និង laptop ជាមួយនឹង ៥ កំណែទូទៅ (i5) សំរាប់តែ desktop ។ អមមកជាមួយ
នឹងវានេះគឺ ១០ គំរូ chipset Inter series 7 និង 5 model chip Wi-Fi ស្តង់ដា N ។

បច្ចុប្បន្នមានក្រុមហ៊ុនផលិត PC មួយចំនួនបានធ្វើការផលិតនូវគំរូសមិទ្ធិផលថ្មីដូចជា ultrabook,
desktop, PC (AIO) ដែលមានប្រើប្រាស់នូវ chip ថ្មីរបស់ Intel មានដូចជាក្រុមហ៊ុន ASUS, MSI,
Lenovo, Cyperpower, HP...ជាដើម។

                                                                                                       ប្រភព៖ Intel
                                                                                                      ដោយ៖ រស្មី

Tags: technologyelectroniccore processor technology core i5 core i3 core i7 3rd generation