CamNews

កីឡាអន្តរជាតិ 

វីដេអូសកម្មភាពនៃការប្រកួតរវាងRealនិងBayern

CR7បានជួយReal រកគ្រាប់បាល់នាំមុខមុន2-0 ប៉ុន្តែការរកគ្រាប់បាល់បានរបស់Robben
បានធ្វើ
អោយការប្រកួតពុះកញ្ជោ្រលឡើងវិញ។ នៅចំនុចPenalty Ronaldo, Kaka,
Sergio Ramos គឺជា
អ្នកមានកំហុសធ្ងន់ចំពោះReal។

Bayern បានបង្ហាញពីស្មារតីដ៏រឹងមាំនិងអស្ចារ្យក្នុងពេលទាត់បាល់Penalty 11m ដែលជាការសំរេច
នូវវាសនារបស់ខ្លួន(កីឡាករ3នាក់ទាត់បាល់បានសំរេច ដែលផ្ទុយពីRealកីឡាករ3នាក់ទាត់បាល់ខូច)។

ក្រោយពីជ័យជំនះដ៏លំបាកនេះBayernបានណាត់ Chelsea ប្រកួតវគ្គផ្តាច់ព្រាត់នៅលើទឹកដីAllianz
Arenaរបស់ខ្លួននៅថ្ងៃទី19/5 ខាងមុខ។ នេះជាលើកដំដូងហើយក្នុងប្រវត្តិសាស្រ្តChampions League
(គិតចាប់ពីឆ្នាំ1992) ដែលក្លឹបធ្វើការប្រកួតវគ្គផ្តាច់ព្រាត់នៅលើទឹកដីរបស់ខ្លួន។

ក្រោយការផ្លុំកញ្ចែចាប់ផ្តើមការប្រកួតReal Madrid បានធ្វើការវាយសំរុកទៅលើគូប្រកួតយ៉ាងខ្លាំង។
នៅនាទីទី2 ការលេងបាល់ស៊ីសង្វាក់គ្នារវាងXabi Alonso និង Di Maria បានធ្វើអោយKhediraមាន
ឱកាសស៊ុតបាល់ដោយសេរី ប៉ុន្តែខ្សែការពារនេះបានទាត់ទៅបុកNeuer​ ទៅវិញ។ ដល់នាទីទី6
Di Maria បានរកបានបាល់Penalty11m អោយReal ក្រោយពីការបោះបាល់ត្រង់ដ៏គ្រោះថ្នាក់មួយ
ធ្វើអោយAlaba បង្ខំប្រើដៃលេងបាល់ក្នុងកន្លែងហាមឃាត់។ភារកិច្ចទាត់បាល់Penaltyនេះគឺធ្លាក់
ដល់ដៃ Cristiano Ronaldo ហើយក៏ធ្វើបានសំរេចជួយអោយRealនាំមុខមុន1-0។
ក្រោយពីត្រូវបានRealនាំមុខមុន Bayern បានធ្វើការវាយបកវិញយ៉ាងខ្លាំង ប៉ុន្តែមិនអាចធ្វើអ្វីReal
បានឡើយ។ ដល់នាទីទី14, គ្រាប់បាល់ទី2របស់Real ក៏រកបានសំរេចដោយកីឡាករRonaldo ដដែល។
លុះដល់នាទីទី27 Robben ក៏បានរកគ្រាប់មួយគ្រាប់វិញអោយ Bayern Munich ធ្វើអោយលទ្ធផលថយ
សល់ត្រឹមតែ2-1វិញ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់តង់ទី1។
ចូលដល់តង់ទី2 ក្រុមទាំងពីរបានធ្វើការវាយសំរុកគ្នាយ៉ាងខ្លាំង តែជាលទ្ធផលពួកគេមិនបានរកគ្រាប់
ថែមអោយក្រុមរបស់ខ្លួនបានឡើយ។ចប់ការប្រកួតទាំងពីរលើកគឺទទួលបានលទ្ធផល3-3 ដែលតំរូវ
អោយក្រុមទាំងពីរត្រូវប្រកួតថែមពីរតង់30នាទីទៀត។ ក្រោយពីការលេងថែមម៉ោង30នាទីបានបញ្ចប់
ក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់បាន ជាហេតុតំរូវអោយក្រុមទាំងពីរធ្វើការទាត់បាល់Penalty
ដើម្បីសំរេចរកអ្នកចាញ់អ្នកឈ្នះ៕

Clip ការស៊ុតបញ្ចូលទី Real 2-1 Bayern(90នាទីដំបូង)

Clip ស៊ុតPenalty (Real 1-3 Bayern)

លទ្ធផលទាំងពីរប្រកួត៖ Real-Bayern (3-3)
គ្រាប់បាល់៖ Cristiano Ronaldo 6’ (pen), 14' - Robben 27' (pen)
លទ្ធផលPenalty៖ Real-Bayern (1-3)
កីឡាករប្រកួត៖
Real Madrid:
Casillas, Ramos, Pepe, Arbeloa, Marcelo, Khedira, Alonso, Ozil (Granero 111'),
Di Maria (Kaka 75'), Ronaldo, Benzema (Higuain 105').
Bayern Munich:
Neuer, Lahm, Boateng, Badstuber, Alaba, Schweinsteiger, Gustavo, Ribery
(Muller 93'), Kroos, Robben, Gomez.

ដោយ៖ និស្ស័យ
ប្រភព៖ zing

 


Tags: real bayern champions leaguefootball