CamNews

ព័ត៌មានអន្តរជាតិ 

រូបភាព ប្រចាំសប្តាហ៍ ប្រជុំ ដោយព័ត៌មានអន្តរជាតិ ល្បីៗ ក្នុងសប្តាហ៍នេះ

ព័ត៌មានរូបភាព ប្រចាំសប្តាហ៍ ៖ ពិតណាស់ អំឡុងសប្តាហ៍នេះ ហេតុការណ៍លើពិភពលោកបានកើត មានឡើងសឹងតែគ្រប់ទីកន្លែង ដោយនៅក្នុងនោះ ព័ត៌មានអន្តរជាតិ   មួយចំនួន ពិតជាទទួលបាននូវ ការពេញនិយមជាខ្លាំង ជាមួយនឹងវត្តមាន ព័ត៌មានដ៏តក់ស្លុតជាដើម  ។   យ៉ាងណាមិញ បើទស្សនិក ជនទាំងអស់គ្នា ខកខាន មិនបានតាមដានទស្សនា ព័ត៌មានអន្តរជាតិ មួយចំនួនហើយនោះ ឆ្លៀតនៅ ក្នុងឱកាសនេះ ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ លោកអ្នក មកមើលព័ត៌មានរូបភាព ជាអត្ថបទផ្សាយ សង្ខេប ប្រជុំ ព័ត៌មានអន្តរជាតិ លើពិភពលោក  ជ្រាបកាន់ តែច្បាស់ តាមដានទស្ស នាទាំងអស់គ្នា ៖

ខណៈ អ្នកឆ្លងជម្ងឺ Ebola មួយចំនួន បានជាសះស្បើយ ពីជម្ងឺកាច សា ហាវ  ប្រភេទនេះ ក្រុមមនុស្ស ដែលនៅបន្តឆ្លងជម្ងឺនៅឡើយ បានផ្អើលនាំគ្នា រត់ទៅទិញឈាម អ្នកជា ពីទីផ្សារងងឹតក្នុងនោះ WHO បានចេញសេចក្តីប្រកាស ព្រមាន ខណៈឈាមទាំងនោះ ស្ថិតនៅក្នុងការស្រាវជ្រាវ នៅឡើយ ។

-  ផ្អើលរត់ទៅទិញឈាម អ្នកជា ពីជម្ងឺ Ebola តាមទីផ្សារ ងងឹត ខណៈ WHO ធ្វើការព្រមាន


ស្រ្តីវ័យចំណាស់ម្នាក់ បានសម្រេច ធ្វើអត្តឃាត បានសម្រេច ដោយលោតចុះ  ចូលទៅក្នុងអាងចិញ្ជឹម ក្រពើរាប់ពាន់ក្បាល នៅឯកសិដ្ឋាន ចិញ្ជឹមក្រពើមួយកន្លែង ជិតក្រុង បាងកក ប្រទេសថៃ ។

- អាន ៖  រន្ធត់ហួស ស្រ្តីម្នាក់ ធ្វើអត្តឃាត បានសម្រេច ដោយលោតចុះ ចូលអាងក្រពើ មានក្រពើ រាប់ពាន់ក្បាល


បុរសជាជាតិ អាមេរិក មួយរូប ត្រូវបានអាជ្ញាធរ ប្រចាំ តំបន់ធ្វើការចាប់ឃាត់ខ្លួនខណៈព្យាយាមហែល ទឹកទន្លេ ឆ្លងចូលទឹកដី ប្រទេស កូរ៉េខាងជើង បំណងចង់ជួប មេដឹកនាំ លោក គីម ជុងអ៊ុន ។

-អាន ៖  ចាប់ឃាត់ខ្លួន បុរសអាមេរិកម្នាក់ ខណៈហែលទឹកទន្លេ ឆ្លងប្រទេស ចូលដី កូរ៉េខាងជើង


និស្សិតសកលវិទ្យាល័យ ស៊ីមបាវេ ម្នាក់មានវ័យ ២៤ ឆ្នាំ សង្ស័យថាបានផ្ទុក វីរុស Ebola ខណៈករណី សង្ស័យមួយនេះ បានកើតឡើង នៅឯភាគខាងកើត  ប្រទេស ម៉ាឡេស៊ី ក្នុងនោះ បើ   ជា ការពិតមែន នោះ មានការព្រួយបារម្ភថា Ebola អាចនឹងសាយភាយ ដល់ទឹកដី តំបន់អាស៊ី ឬក៏យ៉ាងណា ?

-អាន ៖ និស្សិតម្នាក់ សង្ស័យថា មានផ្ទុកមេរោគ អាសន្នរោគដ៏សាហាវ Ebola ពិតឬ Ebola រាតត្បាត ដល់ទឹកដី តំបន់អាស៊ី?


ខណៈហោះហើរ បានតែបន្តិច យន្តហោះ មួយគ្រឿង បានសម្រេចចុះចត ជាបន្ទាន់ ក្រោយសត្វស្លាប ហោះបុកចូលទៅក្នុងស្លាបចក្រម្ខាង នៃយន្តហោះ

- អាន ៖ យន្តហោះ ដឹកអ្នកដំណើរ ១៤៧ នាក់ បង្ខំចិត្ត ចុះចត ជាបន្ទាន់ និង ទាំងអាសន្ន ក្រោយបក្សី បុក និងធ្លាក់ចូល


ក្រុមហ៊ុន Thai Airways បានប្រកាស ហាមមិនអោយពាំនាំ ដុំសាកថ្មចល័ត ឡើងយន្តហោះ គោល បំ ណងធ្វើការការពារ ក្នុងករណីផ្ទុះជាយថាហេតុ ។

- ក្នុងករណី ការពារ ខ្លាចផ្ទុះ លើយន្តហោះ Thai Airway ហាមមិនអោយ នាំយក Power Bank ឡើងលើយន្តហោះ


ពិភពលោក មានភាពភ្ញាក់ផ្អើល រន្ធត់ និងតក់ស្លុតជាខ្លាំង ខណៈបណ្តាប្រទេស មួយចំនួនបានធ្វើការ ថ្កោលទោស បន្ទាប់ពីក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម សម្លាប់កាត់ក្បាល ចំណាប់ ខ្មាំងទី ៣ លោក David Haines ៕

- អាន ៖ ផ្អើលពេញសកលលោក ជាពិសេស ទំព័រមុខ សារព័ត៌មាន ក្រុមឧទ្ទាម សម្លាប់កាត់ក្បាល បុរសជនជាតិ អង់គ្លេស (វីដេអូ)

ដោយ ៖ កុសល


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington