CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft សម្លាប់ Asha , X និងទូរស័ព្ទតម្លៃទាបរបស់ Nokia

ក្រោយពីព័ត៌មានស្ដីអំពីការចាកចេញរបស់ Nokia X ក្រុមហ៊ុន Microsoft ក៏បន្តជូន “ដំណឹង
មរណៈ" សម្រាប់ស្រឡាយ Asha និងសេរី ៤០ របស់ Nokia ។

អ៊ីមេលផ្ទៃក្នុង ដែលក្រុមមេដឹកនាំរបស់ Microsoft បានផ្ញើដល់បុគ្គលិករបស់ពួកគេ នាពេលថ្មីៗ
នេះ ពិតជាបានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងវិស័យបច្ចេកវិទ្យា។ បន្ទាប់ពីព័ត៌មានដ៏គួរឱ្យ
សោកស្ដាយ ទាក់ទិននឹងការបញ្ចប់វត្តមានរបស់ស្មាតហ្វូនស្រឡាយ Nokia X ដែលដំណើរការ
ដោយ Android ប្រធានគ្រប់គ្រងផ្នែកទូរស័ព្ទ ក្នុងស្ថាបនឧបករណ៍របស់ Microsoft អ្នកស្រី Jo
Harlow ក៏បានបន្តផ្ញើ “សារមរណៈ” ដល់បុគ្គលិក ដើម្បី “សម្លាប់” “ត្រកូល” Series 40 របស់
Nokia ផងដែរ។

គេអាចនិយាយបានថា Feature phones (ទូរស័ព្ទលំដាប់ក្រោមមធ្យម) គឺជាទូរស័ព្ទដែលបាន
ធ្វើឱ្យ Nokia ល្បីឈ្មោះ ដោយសារវាមានគុណភាពល្អ ទាំងផ្នែករឹង ទាំងផ្នែកទន់។ បើទោះជា
ស្មាតហ្វូន កំពុងតែក្លាយជាឧបករណ៍ពេញនិយមក៏ដោយ តែ feature phone របស់Nokia នៅ
តែអាច “រស់” បានយ៉ាងល្អ នៅក្នុងបណ្ដាតំបន់ និងប្រទេសកំពុងអភិវឌ្ឍ។

មុនពេលបានទៅលើដៃ Microsoft គេឃើញថា ប្រាក់ចំណូលជិត ៨០% របស់ Nokia គឺបាន
មកពីស្រឡាយ Asha និង S40 តម្លៃទាប។ ប៉ុន្ដែ ពេលនេះ “អ្នកមាន” Microsoft បែរជាមិនត្រូវ
ការ “ប្រាក់រាយ” ពី Feature phone នេះ។

ការសម្រេចរបស់ Microsoft បានបញ្ជាក់ថា វាសនារបស់ស្រឡាយទូរស័ព្ទតម្លៃទាប Asha និង
Series 40 នឹងត្រូវបានប្ដូរមកស្ថិតក្នុងដំណាក់កាល “រក្សា” គឺមានន័យថា Microsoft នៅតែបន្ត
ជួយដល់គាំទ្រ​អ្នកប្រើប្រាស់បច្ចុប្បន្ន ក្នុងរយៈពេល ១៨ខែទៀត ប៉ុន្ដែ Microsoft នឹងមិនបញ្ចេញ
ទូរស័ព្ទថ្មីនៃស្រឡាយខាងលើ ហើយ Microsoft នឹងបោះបង់ជាផ្លូវការនូវស្រឡាយផលិតផល
ទាំង ៣ប្រភេទខាងលើនេះ នៅពេលដំណាក់កាល “រក្សា” បានបញ្ចប់។

មូលហេតុដែលនាំឱ្យ Microsoft សម្រេចចិត្តដូចខាងលើ គឺដោយសារតែក្រុមហ៊ុននេះ ចង់ឱ្យ
អតិថិជនចាស់ ងាកមកប្រើឧបករណ៍ Windows Phone សេវាកម្ម និងកម្មវិធីរបស់ Microsoft
ដើម្បីជួយឱ្យក្រុមហ៊ុននេះ មានទីផ្សារធំទូលាយជាងមុន។

សូម្បីតែផ្នែកឧបករណ៍ សេវាកម្ម MixRadio របស់ Nokia ក៏នឹងមានវាសនាអាក្រក់ដូចគ្នា។
Microsoft កំពុងមានគម្រោង ប្រែក្លាយសេវាកម្មនេះ ឱ្យទៅជាសេវាកម្មរបស់ភាគីទី ៣ ពោល
ឧគឺនឹងរក្សាសេវាកម្មនេះ ហើយនឹងលក់វាទៅឱ្យក្រុមហ៊ុនផ្សេងទៀត នៅពេលមានឱកាស។

Microsoft នឹងផលិតស្មាតហ្វូន ទាំងប្រភេទតម្លៃខ្ពស់ ទាំងប្រភេទតម្លៃទាប ដោយប្រើ Windows
Phone ព្រមទាំងប្រើប្រាស់សេវាកម្ម និងផ្នែកទន់ទាំងស្រុងរបស់ក្រុមហ៊ុននេះ។ ភាគី​ក្រុម​ហ៊ុន
Microsoft ប្រកាសថា ខ្លួននឹងផលិតស្មាតហ្វូនដែលមានកម្មវិធី និងមុខងារលំដាប់កំពូលបំផុត
របស់ Microsoft ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ The Verge/Nokiapoweruser


Tags: Nokia X Microsoft Asha Jo Harlow feature phone mail