CamNews

រន្ធត់! ទឹកជំនន់គួចផ្ទះដ៏ធំ ដាច់ជាពីរ


អង់គ្លេស៖ បើតាមការអោដឹងពីសារពត៌មាន ក្នុងស្រុកនៃរដ្ឋ Cumbria ប្រទេសអង់គ្លេស
បានអោយដឹងថា កាលពីម្សិលមិញនេះ ផ្ទះដ៏ធំមួយខ្នងក្នុងរដ្ឋ​ Cumbria ត្រូវបានទឹកជំនន់
គួចយកតាមទឹក យ៉ាងងាយស្រួលដូចស្លឹកឈើអញ្ចឹង។


តាមប្រភពខាងលើបានអោយដឹងថា ផ្ទះមួយខ្នងដ៏ធំនេះ គឺស្ថិតនៅតាមដងស្ទឹង Ehenតំបន់
Egremont រដ្ឋ Cumbri ប៉ែកខាងលិចប្រទេសអង់គ្លេស។ ម្ចាស់ផ្ទះនេះ គឺលោក​ Belinda Tylor
មានវ័យ ៤៩ ឆ្នាំ បាននិយាយថា នៅពេលដែលឃើញទឹកជំនន់ ចេះតែកើនខ្លាំងឡើងៗ
គាត់ និងគ្រួសារ បានសម្រេចចិត្ដ ទៅសម្រាកនៅសណ្ឋាគារបណ្ដោះអាសន្នសិន។ គាត់
បានបន្ដថា ត្រឹមតែមួយយប់ ទឹកជំនន់ក៏បានវាយផ្ទះរបស់គាត់ បាត់អស់ពាក់កណ្ដាល។



ទោះបីជាយ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់រលំផ្ទះ ដោយសារទឹកជនន់នេះ មិនបានអោយ
មនុស្សណាម្នាក់រងរបូស ឬស្លាប់ឡើយ។ ស្របជាមួយគ្នានេះដែរ អាជ្ងាធរក្រុង Cumbria
ក៏សន្យាថា នឹងជួយចេញសង នូវការខូចខាតនេះផងដែរ៕

 

ដោយ៖ រក្សា
ប្រភព៖ dailymai


Tags: news flood hit house UK