ព្យុះមួយបានបោកបក់ទៅក្នុងប្រទេសអងគ្លេស កាលពីចុងសប្ដាហ៍កន្លង បណ្ដាលឱ្យមានមនុស្ស
ស្លាប់ពីរនាក់ និងរាប់រយនាក់ផ្សេងទៀតត្រូវចាកចេញពីទីលំនៅ។ សមត្ថកិច្ចបានព្រមានថា នឹង
មានភ្លៀងធ្លាក់ខ្លាំង អូសបន្លាយតទៅទៀត។
តំបន់ដែលត្រូវរងគ្រោះធ្ងន់ជាងគេ គឺ Devon និង Cornwall នៅភាគខាងត្បូងប្រទេស និងទីប្រជុំ
ជនជាច្រើនទៀត ដូចជា Wiltshire និង Worcestershire នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ
AFP។
រថយន្ដជាច្រើនគ្រឿង ត្រូវទឹកគួចទៅ និងមានដីបាក់ជាច្រើនកន្លែង ខណៈដែលដើមឈើត្រូវបាក់
រលំ ធ្វើឱ្យប្រជាជនមានការលំបាក។
លោក Tom Hudson ជាប្រជាជនម្នាក់ក្នុងតំបន់ Malmesbury ថ្លែងថា ៖ "ផ្ទះមួយចំនួន ត្រូវលិច
ដល់ទៅជាង ១ ម៉ែត្រ។ ខ្ញុំធ្លាប់នៅទីនេះបាន ១៤ឆ្នាំ ហើយនេះគឺជាការលិចលង់យ៉ាងធ្ងន់ធ្ងរបំផុត
បន្ទាប់ពីគ្រោះទឹកជំនន់កាលពីឆ្នាំ ២០០០ និង ២០០៧"។
លោក David Cameron នាយករដ្ឋមន្ដ្រីអង់គ្លេស បានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថា ទិដ្ឋ
ភាពនៃទឹកជំនន់ពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ហើយលោក បានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាង
ដើម្បីជួយដល់ប្រជាជន៕
ដោយ ៖ សីហា
ប្រភព ៖ AFP