ពេលថ្មីៗនេះគេហទំព័រកំសាន្ត Google Buzz ត្រូវបាន Google ប្រកាសបិទទ្វារជាផ្លូវការបន្ទាប់
ពីក្រោយពេលដំណើរការអស់រយៈពេលជាងមួយឆ្នាំរួចមក តែពុំទទួលបានជោគជ័យ ។ ការ
ប្រកាសបិទនេះក៏ត្រូវបានអោយដឹងផងដែរថាដើម្បីងាកមកផ្តោតតែលើ Google+ ដែលជា
ទំព័រកំសាន្តថ្មីមួយទៀតរបស់ខ្លួនប៉ុណ្ណោះ ។
�នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ យើងខ្ញុំនឹងបិទទ្វារ Google Buzz ជាផ្លូវការ
ដោយឡែកមុខងារមូលដ្ឋានគ្រឹះទាំងប៉ុន្មាននៅលើ Buzz នឹងដាក់បញ្ចូលក្នុង Google+ ទាំង
អស់វិញ� នេះជាសំដីរបស់លោក Bradley Horowitz អនុប្រធានផ្នែកផលិតផលរបស់ Google
ដែលបានសរសេរនៅលើទំព័រដើមរបស់ក្រុមហ៊ុន ។ លោកបន្ថែមថា"ចាប់ពីពេលនេះទៅ
អ្នកប្រើប្រាស់ទាំងឡាយមិនអាចធ្វើការបង្ហោះពត៌មាន រឺខ្លឹមសារណាមួយចូលទៅក្នុងគណនី
Google Buzz របស់ខ្លួនបានទៀតនោះទេ តែពួកគេអាចចូលទៅអាន និងទាញយកខ្លឹមសារ
ចាស់ៗរបស់ខ្លួនបានតាមរយៈសេវាកម្ម Google Talkout� ។
ត្រូវបានបង្កើតឡើងកាលពីកំឡុងខែ កុម្ភៈ ឆ្នាំទៅ,គោលដៅរបស់ Google Buzz គឺដើម្បីធ្វើការ
ប្រកួតប្រជែងជាមួយ Facebook និង Twitter នៅក្នុងទីផ្សារផ្នែកទំព័រកំសាន្ត ។ តែគួរអោយ
សោកស្តាយដែលសេវាកម្មមួយនេះមិនអាចទាញផលប្រយោជន៍ណាមួយសំរាប់ Goolge
តែបែរជាផ្តល់ក្តីអស់សង្ឃឹមដ៏ធំមកអោយទៅវិញ ។
ជាមួយនឹង Buzz នេះ Google ក៏នឹងធ្វើការបិទនូវកម្មវិធី Code Search (កម្មវិធីស្វែងរកកូដ
សំរាប់ជំនួយដល់ការសរសេរកម្មវិធីលើកុំព្យូទ័រ) ក៏ដូចជាទំព័រកំសាន្ត Jaiku (មានលក្ខណៈ
ប្រហាក់ប្រហែលគ្នានឹង Twitter) ផងដែរនៅថ្ងៃទី ១៥ខែមករា ខាងមុខនេះ ។
ស្របពេលជាមួយគ្នាដែរ នៅក្រោយថ្ងៃនៃការទទួលបានជោគជ័យដំបូង ចំពោះបរិមាណដ៏
ច្រើនលើសលប់របស់ខ្លួនអំពីចំនួនអ្នកចុះឈ្មោះប្រើប្រាស់ Google+ នេះ Google ក៏បាន
បង្ហាញនូវការធ្លាក់ចុះរហូតដល់ ៦០ភាគរយនៃអ្នកចូលទៅកាន់ទំព័រកំសាន្តថ្មីរបស់ខ្លួនផង
ដែរ ដែលលទ្ធផលនេះធ្វើឡើងដោយក្រុមហ៊ុនតាមដានអ៊ីនធឺណេតមួយឈ្មោះថា Chikita
ដែលបានតាមដានតាំងពីពេលដំបូងនៃការសាកល្បង រហូតមកដល់ពេលដាក់អោយប្រើ
ប្រាស់ដោយសេរី ។ Chikita អោយដឹងថា"យោងតាមទិន្នន័យស្ថិតិ នៅក្នុងរយៈពេលដែល
Google+ បើកទ្វារដំបូង បរិមាណអ្នកចូលទៅកាន់ទំព័រនេះមានការកើនឡើងគួរអោយភ្ញាក់
ផ្អើលនិងជាទីមោទន ។ ប៉ុន្តែមិនបានប៉ុន្មាន ចំនួននេះបានធ្លាក់ចុះរហូតដល់ ៦០ភាគរយ
ដែលមានន័យថាងាកមករកកំរិតមួយធម្មតាវិញ ហើយវាក៏មិនបានបង្ហាញពីអ្វីដែលគួរអោយ
ចាប់អារម្មណ៍ណាមួយថ្មីទៀតនោះឡើយ" ។
ទិន្នន័យបង្ហាញពីសន្ទុះនៃការកើនឡើងចំនួនអ្នកចុះឈ្មោះលើ Google+ មុននិងក្រោយពេល
ដាក់អោយប្រើប្រាស់ដោយសេរី ។
Google+ ទទួលបានអ្នកចុះឈ្មោះប្រើប្រាស់ចំនួន ២៥លាននាក់នៅក្នុងខែដំបូងបន្ទាប់ពីបាន
ប្រកាសដាក់អោយប្រើប្រាស់ និងបានធ្វើអោយទំព័រមួយនេះក្លាយជាទំព័រកំសាន្តដែលមាន
ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់លឿនបំផុតក្នុងប្រវត្តិសាស្ត្រផងដែរ ។ ប៉ុន្តែ Google+
នេះហាក់បីដូចជាពុំមានបង្កើតនូវអ្វីដែលថ្មីគួរអោយចាប់អារម្មណ៍នឹងទាក់ទាញផ្សេងទៀត
សោះបើធៀបជាមួយគូប្រជែងរបស់ខ្លួន ជាពិសេសគឺ Facebook ដែលជាហេតុធ្វើអោយអ្នក
ប្រើប្រាស់ឆាប់មានអារម្មណ៍ធុញទ្រាន់ និងងាកមុខចេញពីទំព័រមួយនេះ ។
ចំពោះការប្រកាសបិទទ្វារនូវសេវកម្មជាច្រើនរបស់ខ្លួន និងងាកមករកអ្វីដែលអាចទទួលបាន
ផលប្រយោជន៍បច្ចុប្បន្ននោះបានបង្ហាញអោយឃើញយ៉ាងច្បាស់ថា Google កំពុងតែផ្តោត
ការយកចិត្តទុកដាក់មែនទែនហើយទៅលើសំណព្វចិត្តថ្មីរបស់ខ្លួនគឺ Google+ ក្នុងទិសដៅ
ប្រកួតប្រជែងនៅលើទីផ្សារផ្នែកទំព័រកំសាន្តសង្គមនាពេលបច្ចុប្បន្ននិងអានាគត ៕
ប្រភព៖ DT
ដោយ៖ រដ្ឋា