CamNews

ជីវិត និងការងារ 

ប្រជាជនកូរ៉េខាងជើង កំពុងតែមានឡើងៗ

នៅពេលបង្កើនពាណិជ្ជកម្មបរទេស និងទំហំទីផ្សារ ប្រជាជនកូរ៉េខាងជើង កាន់តែច្រើន មានទ្រព្យ
ច្រើនជាង ៥០,០០០ដុល្លារអាមេរិក។

ប្រទេស​កូរ៉េខាងជើង បានគន់គូរឃើញថា មនុស្សប្រមាណជា ២៤០,០០០នាក់ មានទ្រព្យ ចាប់ពី
៥០,០០០ ដល់ ១០០,០០០ដុល្លារអាមេរិក។ ប្រភពព័ត៌មានពីរដ្ឋាភិបាលនៃប្រទេសនេះ បានបង្ហើប
ឱ្យដឹងថា ក្នុងចំណោមនោះ ក៏មានអ្នកនយោបាយ អ្នកការទូត និងអ្នកជំនួញជាច្រើនរូបផងដែរ។

ទន្ទឹមនឹងនេះ ប្រទេស​កូរ៉េខាងជើង ហាក់ដូចបានអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដុល្លារ អឺរ៉ូ ប្រាក់យ័ន និងប្រភេទរូបិយប័ណ្ណបរទេសមួយចំនួនទៀត សម្រាប់ការដោះដូរហិរញ្ញវត្ថុ ក៏ដូចជា ប្រើប្រាស់
នៅក្នុងតំបន់សេដ្ឋកិច្ចថ្មីចំនួន ១៤កន្លែង ដែលទើបត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ក្រុមអ្នកស្រាវ
ជ្រាវយល់ថា វិធីសាស្ដ្រនេះនឹងមានផលល្អដល់សេដ្ឋកិច្ចទីផ្សារដំបូងនៅទីនេះ។
 


អ្នក​មាន​ទ្រព្យ​ចាប់​ពី ៥​ម៉ឺន​ដុល្លារ​អាមេរិក នៅ​កូរ៉េ​ខាង​ជើង កំពុង​តែ​កើន​ឡើង (រូប ៖ Sina)


CIA World Factbook គន់គូរឃើញថា GDP កូរ៉េខាងជើង ឆ្នាំ ២០១១ គឺ ១,៨០០ដុល្លារ/ឆ្នាំ និងមាន
កំណើនសេដ្ឋកិច្ច ០,៨% ។ ប៉ុន្ដែ អង្គការសហប្រជាជាតិ គិតឃើញថា តួលេខនេះ ត្រឹមតែ ៥០៦
​​ដុល្លារ កំណើនសេដ្ឋកិច្ច ថយចុះ -០,១% ។

ច្បាប់​​​សម្រាប់តំបន់អភិវឌ្ឍសេដ្ឋកិច្ច មានសុពលភាពតាំងពីឆ្នាំទៅ ក្នុងនោះ មានការអនុញ្ញាតឱ្យ
ប្រើប្រាស់រូបិយប័ណ្ណបរទេស លើកលែងតែប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង។ Yoo Wook មេធាវីមួយ
រូប ដែលជាអ្នកស្រាវជ្រាវផ្នែកច្បាប់របស់កូរ៉េខាងជើង ឱ្យដឹង នៅលើទំព័រ Chosun Ilbo ៖ “ប្រការ
នេះមានន័យថា ការចរាចរណ៍រូបិយប័ណ្ណបរទេស នៅកូរ៉េខាងជើង គឺជារឿងស្របច្បាប់”។

រូបិយប័ណ្ណបរទេស ត្រូវបានប្រជាជនក្នុងប្រទេសនេះ ប្រើប្រាស់ក្នុងផ្សារងងឹត ប៉ុន្ដែ ប្រាក់ដុល្លារ
អឺរ៉ូ និងយ័នចិន ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ តែនៅក្នុងតំបន់ឧស្សាហកម្ម Kaesong ឬតំបន់
សេដ្ឋកិច្ច Rajin-Sonbong ។

Kim Byung-yeon មកពីសកលវិទ្យាល័យជាតិ កូរ៉េខាងត្បូង ឱ្យដឹងថា ៖ “សេរីភាពនៃការចរាចរណ៍
រូបិយប័ណ្ណបរទេស នឹងជួយកែលំអសេដ្ឋកិច្ចនៅទីនេះ ប៉ុន្ដែ គោលនយោបាយប្រែប្រួលមិនទៀង
ទាត់ នឹងនាំឱ្យអ្នកវិនិយោគ ព្រួយបារម្ភក្នុងការបណ្ដាក់ទុន នៅទីនេះ”៕

 

អត្ថបទ​សំខាន់​ៗ ៖

មួយថ្ងៃ ចាយមួយដុល្លារ ដើម្បីទុកប្រាក់ទិញផ្ទះ ៖ ការតស៊ូដ៏អស្ចារ្យ របស់ប្ដីប្រពន្ធ មួយគូ

ពីកសិករក្រក្រី ក្លាយជាមហាសេដ្ឋី នៃវិស័យ តុក្កតាជ័រ នៅហុងកុង

កប់មនុស្សទាំងរស់ ជាទំនៀមទម្លាប់ នៃប្រជាជនគុយបា

CEO ថ្មីរបស់ Microsoft ទទួលប្រាក់ ១៨លានដុល្លារ សម្រាប់ឆ្នាំដំបូង



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE


Tags: CIA World Factbook GDP Yoo Wook Chosun Ilbo Kim Byung-yeon North Korea