ទូរស័ព្ទ Galaxy S3 របស់ក្រុមហ៊ុន SamSung ទើបតែត្រូវបានបង្ហាញខ្លួននៅពេលថ្មីៗនេះសោះ តែវាមានឥទ្ធិពល និងមានប្រជាប្រិយភាពណាស់នៅលើទីផ្សារទូរស័ព្ទ។ ដូច្នេះហើយទើបថ្មីៗនេះ ទូរស័ព្ទនេះ មិនបានបំពេញតំរូវការគ្រប់គ្រាន់សម្រាប់អតិថិជនទេ។ នេះបើតាមសេចក្ដីរាយការណ៍
របស់ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ។
តាមការបង្ហាញរបស់ក្រុមហ៊ុន បានអោយដឹងថា ក្នុងខែនេះទូរស័ព្ទ SumSung Galaxy S3 បាន
ខ្វះតំរូវការរហូតដល់ចំនួន ២ លានគ្រឿងក្នុងការដាក់លក់នៅលើទីផ្សារ។ ការខ្វះខាតបែបនេះ
ក្រុមហ៊ុនបានបំភ្លឺថា នេះគឺដោយសារតែក្រុមហ៊ុនមានការខ្វះខាតនូវ សមាសភាពគ្រឿងផ្សំអេ
ឡិចត្រូនិចមួយចំនួន។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសន្យាថា នឹងខិតខំផលិតទូរស័ព្ទទំនើបនេះអោយបាន
ច្រើន គឺធ្វើយ៉ាងណាអោយលើលពីតម្រូវការរបស់អតិថិជនក្នុងទីផ្សារ។ គោលបំណងគឺដើម្បី
មានភាពងាយស្រួលដល់អតិថិជនក្នុងការរកទិញ និងមានការប្រកួតប្រជែងខ្ពស់ជាមួយក្រុម
ហ៊ុនទូរស័ព្ទដទៃ។ ជាលទ្ធផល ក្រុមហ៊ុនបានព្យាករណ៍ថាក្នុងរយៈពេលពីរខែទៀត ទូរស័ព្ទ
Galaxy S3 នេះប្រហែលជាអាចលក់អស់រហូតដល់ ១០ លានគ្រឿងឯណោះ៕
ដោយ៖ សារិន
ប្រភព៖ dailymail