CamNews

បច្ចេកវិទ្យា 

Apple នឹងចុះអន់ថយបន្តិចម្តងៗព្រោះខ្វះ Steve Jobs

"Apple នឹងចុះអន់ថយបន្តិចម្តងៗក្នុងយុគសម័យដែលគ្មាន Steve Jobs " ,លោក George Colony
CEO របស់ក្រុមហ៊ុនស្រាវជា្រវ Forrester Research បានធ្វើការបញ្ចេញមតិនៅលើ blog មួយនា
ពេលថ្មីៗកន្លងមកនេះ។ ហើយខាងក្រោមនេះគឺជាមូលហេតុ ៖

តាមលោក Colony អោយដឹងថា ក្រុមហ៊ុនផលិត iPhone និង iPad នឹងនៅមានចំណុចកំពូលក្នុង
កំឡុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ប៉ុន្តែការចាកចេញទៅរបស់អតីត CEO លោក Steve Jobs
កាលពីកំឡុងខែតុលា ឆ្នាំ ២០១១ កន្លងទៅគឺបានបន្សល់ទុកនូវកន្លែង"ចំហរ"មួយយ៉ាងធំដែលមិន
អាចធ្វើការប៉ះប៉ូវបានវិញនោះឡើយ ពីព្រោះអ្នកស្នងតំណែងរបស់លោក, CEO Tim Cook គឺមិន
មានទេពកោសល្យអស្ចារ្យដូចលោក Jobs នោះទេ។

"ការខ្វះអ្នកដឹកនាំដ៏ចំណាន នឹងជំរុញអោយ Apple ពីក្រុមហ៊ុនស្ថិតក្នុងលំដាប់ប្រសើរបំផុតមកត្រឹម
លំដាប់ល្អ ជាមួយនឹងការធ្លាក់ចុះនូវប្រាក់ចំណូល និងសមត្ថភាពបំលាស់ប្តូរថ្មីនៃសមិទ្ធិផល",លោក
Colony សរសេរនៅលើ Blog ។

កាលពីពេលថ្មីៗនេះ Apple បានធ្វើការប្រកាសអំពីការចំណេញរបស់ខ្លូននៅក្នុងរយៈពេលបីខែដំ
បូងក្នុងឆ្នាំ ២០១២ នេះគឺមានលទ្ធផលល្អជាមួយនឹងចំនួន ៣៥,១ លានគ្រឿងទូរស័ព្ទ iPhone ដែល
បានលក់ចេញ (គឺច្រើនជាងការព្យាករណ៍របស់អ្នកពិភពបច្ចេកវិទ្យា) ។ Apple ក៏បានប្រកាសដែរ
ថាខ្លួនលក់បានចំនួន ១១,៨ លានគ្រឿងនៃឧបករណ៍ iPad, ៤លានគ្រឿងកុំព្យូទ័រ Mac និងចំនួន
៧,៧ លានគ្រឿង iPod ។


ប៉ុន្តែតាមការពណ៌នារបស់លោក Colony ថាវាសនាយូរអង្វែងរបស់ Apple នេះក៏នឹងមានលក្ខណៈ
ប្រហាក់ប្រហែលគ្នានឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនដូច្នោះដែរ ដូចជា Sony និង Kodak នៅ
ពេលដែលក្រុមហ៊ុនទាំងនោះបាត់បង់នូវថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់ រឺក៏ដូច Disney ក្នុងរយៈពេល ២០
ឆ្នាំនៅក្រោយពេល Walt Disney លាចាកលោកនេះ។
 
តាមលោក Colony, Tim Cook មិនសាកសមនឹងស្នងតំណែងបន្តពី Steve Jobs ដើម្បីដឹកនាំ Apple
នោះទេ ពីព្រោះវិធីសាស្ត្រដឹកនាំរបស់គាត់មិនសាកសមជាមួយនឹងអង្គភាពដែលមានភាពច្នៃប្រឌិត
ក្នុងការបង្កើតផលិតផលដែលមានគុណភាពខ្ពស់នោះឡើយ។ លោក Colony អោយដឹងទៀតថា
បណ្តាថ្នាក់ដឹកនាំផ្សេងទៀតដូចជា Jon Ive និង Scott Forstall គឺមានភាពសាកសមជាងក្នុងការស្នង
តំណែងពីលោក Steve Jobs, ពីព្រោះពួកគេមានទេពកោសល្យខ្ពស់ក្នុងការធ្វើអោយ Apple មាន
ភាពទាក់ទាញ។

លោក George Colony បង្កើត Forrester -ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាទូទាំងពិភពលោកនៅឆ្នាំ
១៩៨៣ ។ Forrester ត្រូវបានគេវាយតំលៃថាគឺជាក្រុមហ៊ុនវិភាគមួយក្នុងចំណោមក្រុមហ៊ុនវិភាគ
ទាំងឡាយដែលទទួលបានកិត្តិនាមបំផុតស្តីអំពីទីផ្សារបច្ចេកវិទ្យា៕

                                                                                                   ប្រភព៖ ICTnews
                                                                                                   ដោយ៖ រស្មី


Tags: technologyelectronicsteve jobsappletim cookColonyForrester George ColonyJon Ive