នៅក្នុងប្រទេសមួយចំនួន ក្រុមហ៊ុន Apple មិនទាន់បានធ្វើសេចក្តីប្រកាសពីកាលបរិច្ឆេទ
ពិតប្រាកដណាមួយអំពីការធ្វើចរាចរផលិតផលថ្មី iPhone 4S របស់ខ្លួននៅក្នុងទីផ្សារ
ប្រទេសទាំងនោះនៅឡើយ ។ នៅក្នុងប្រទេសចិន និងទីក្រុងហុងកុងវិញក៏ដូចគ្នានេះដែរ
ប៉ុន្តែបើទោះបីជា Apple មិនទាន់បានដាក់លក់ក៏ពិតមែនតែអ្នកប្រើប្រាស់រាប់សិបនាក់នៅ
ក្នុងប្រទេសនេះស្រាប់តែមានផលិតផលថ្មី
iPhone 4S នេះកាន់ក្នុងដៃគ្រប់ៗគ្នា ។ តាមការ
អោយដឹងថានៅក្នុងទីក្រុងហុងកុងអតិថិជនត្រូវចំណាយប្រាក់ប្រមាណជា
១៣៥០ ដុល្លា
អាមេរិក ប្រសិនជាចង់ទិញ iPhone 4S របស់ក្រុមហ៊ុនប្រណិត Apple ទំហំ
១៦GB ហើយ
ចំពោះនៅក្នុងប្រទេសចិនវិញ តំលៃនេះនឹងកើនឡើងរហូតដល់
២៣០០ដុល្លាអាមេរិក ឯ
ណោះ ។ បើទោះបីជាថ្លៃយ៉ាងណាផលិតផលនេះនៅតែលក់ដាច់បំផុត ។
អ្នកលក់នៅក្នុងទីក្រុងហុងកុង នាំចូលផលិតផល iPhone 4S នេះដោយផ្ទាល់មកពីប្រទេស
អាមេរិក អង់គ្លេស និងប្រទេសអូស្រ្តាលី ដោយពួកគេបានជួលអ្នកដែលស្គាល់គ្នា(ជាជនជាតិ
ចិនដូចគ្នារស់នៅប្រទេសក្រៅ)នៅទីនោះ ដើម្បីទៅតំរៀបជួរគ្នានៅមុខ Apple Store រង់ចាំ
ទិញ iPhone 4S រួចផ្ទេរមកអោយឈ្មួញកណ្តាល ។ ចំណាយពេលរង់ចាំប្រហែលជាពីរទៅបី
ម៉ោងពួកគេអាចចំណេញប្រាក់បានចំនួន ៣០០ដុល្លាអាមេរិកលើទូរស័ព្ទមួយគ្រឿងៗ ។
iPhone 4S ចំនួន ១០០គ្រឿងនេះត្រៀមនាំចូលមកទីក្រុងហុងកុង
ជាធម្មតាអតិថិជនដែលចង់ប្រើប្រាស់ iPhone 4S នេះត្រូវធ្វើការបង់ប្រាក់កក់មុនចំនួន ៣០០
ដុល្លាអាមេរិក ។ លុះដល់ពេលដែល iPhone 4S នេះមកដល់ បើពួកគេយល់ថាមិនពេញចិត្ត
មិនចង់ទិញដោយសារតែតំលៃខ្ពស់ពេក រឺបញ្ហាណាមួយនោះ ពួកគេអាចសុំយកប្រាក់ដែល
ខ្លួនបានកក់ទុកនោះមកវិញដោយមិនមានបញ្ហាអ្វីឡើយ ។
iPhone 4S លក់ដាច់បំផុតប់ទោះបីជាថ្លៃយ៉ាងណាក៏ដោយ
តាមការអោយដឹងពីម្ចាស់ហាងម្នាក់នៅក្នុងទីក្រុងហុងកុង អោយដឹងថា អតិថិជនប្រមាណ
ជា ៨០ភាគរយជាជនជាតិចិន និង ២០ភាគរយទៀតជាអតិថិជនមកពីប្រទេស ថៃ ហុងកុង
ឥណ្ឌា និងវៀតណាម ។ ក្នុងនោះក៏មានអតិថិជនមួយចំនួនបានទិញ iPhone 4S នេះរាប់
សិបគ្រឿងពីហាងរបស់គាត់ដើម្បីយកទៅលក់បន្តអោយអ្នកផ្សេងផងដែរ ៕
ប្រភព៖ Kenh14
ដោយ៖ រដ្ឋា