CamNews

ទូរស័ព្ទ 

ស្មាតហ្វូនតម្លៃទាប HTC Desire 316 បង្ហាញខ្លួនជាផ្លូវការ

ថ្មីៗនេះ HTC ទើបតែបានឧទ្ទេសនាមស្មាតហ្វូនថ្មី នៅប្រទេសចិន ដែលមានឈ្មោះថា HTC
Desire 316 ។ វាគឺជាទូរស័ព្ទប្រភេទតម្លៃទាប ជាទីផ្សារដែលក្រុមហ៊ុនតៃវ៉ាន់នេះ នឹងបង្កើនការ
យកចិត្តទុកដាក់ជាងមុន។

អំពីរចនារូបរាង HTC Desire 316 មិនមានចំណុចពិសេសច្រើនប៉ុន្មាន។ ស្មាតហ្វូននេះ ត្រូវបាន
បំពាក់អេក្រង់ ៥អ៊ិន្ឈ៍ ដែលមានកម្រិតរីសូលូសឹន qHD (540x960 pixel) រួមនឹងឈីប quad-core
1,2 GHz, RAM 512 MB និងអង្គចងចាំក្នុងម៉ាស៊ីន អាចតម្លើងតាមរយៈ microSD។

ផ្នែកខាងក្រោយរបស់ HTC Desire 316 មានកាមេរ៉ា ៥ megapixel ចំណែកកាមេរ៉ាមុខ មានកម្រិត
រីសូលូសឹន VGA ។ ស្មាតហ្វូនតម្លៃទាបរបស់  HTC មានបំពាក់ថ្ម 1.950 mAh និងកម្មវិធី BlinkFeed
ពិសេសនៃអ៊ីនធឺរហ្វេស HTC Sense ។

ប្រភពព័ត៌មានឱ្យដឹងថា HTC Desire 316 នឹងដំណើរការដោយ ប្រព័ន្ធ Android 4.3 Jelly Bean។ ចំណែកកាលបរិច្ឆេទអំពីការចរាចរទូរទាំងពិភពលោក និងតម្លៃរបស់ HTC Desire 316 មិនទាន់
ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ៕

HTC Desire 316 gets official in China

HTC Desire 316: 5 Inch Quad-Core Smartphone Goes Official in China


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena


Tags: HTC Desire 316 China HTC