CamNews

បច្ចេកវិទ្យា 

៨៦% នៃអ្នកប្រើប្រាស់មិនចូលចិត្តបំលាស់ប្តូរថ្មីរបស់ Facebook

បំលាស់ប្តូរថ្មីៗមួយចំនួនរបស់ Facebook ដែលក្នុងនោះរួមមានមុខងារតាមដាន រឺ Timeline ...
ជាដើម ត្រូវបានអ្នកប្រើប្រាស់ទូទៅធ្វើការរិះគន់ថាមិនសមស្របសំរាប់ពួកគេនោះទេ ហើយ
ស្នើសុំអោយ Facebook គួរតែធ្វើការផ្លាស់ប្តូរចេញ រឺក៏អនុញ្ញាតអោយអ្នកប្រើប្រាសធ្វើការ
ជ្រើសរើសនូវមុខងារណាមួយដោយខ្លួនគេផ្ទាល់ រឺ អាចវិលត្រលប់ទៅរក Interface ចាស់វិញ
ប្រសើរជាង ។


បំលាស់ប្តូរថ្មីនៃ Interface របស់ Facebook ដែលឧទ្ទេសនាមផ្ទាល់ដោយលោក Mark
Zuckerberg នៅក្នុងពិធីសន្និសិទ F8 នៅ San Francisco ។

ការស្ទង់មតិមួយនៅលើទំព័រ Dailymail បានអោយដឹងថា ៨៦ភាគរយនៃអ្នកប្រើប្រាស់មាន
ការមិនពេញចិត្តចំពោះបំលាស់ប្តូរថ្មីនៅលើ Facebook នោះទេ ដែលតួលេខនេះមានចំនួន
ប្រហាក់ប្រហែលនឹងចំនួន ៦៨៨លានសមាជិករបស់គេហទំព័រកំសាន្តមួយនេះ ។ ស្រទាប់
យុវវ័យមានការមិនពេញចិត្តច្រើនបំផុតចំពោះ Interface ថ្មីនៅលើ Facebook ដែលមានចំនួន
រហូតដល់ ៩១ភាគរយក្នុងចំណោមមនុស្សដែលបានសាកសួរ ។

កាលពីខែមុន Facebook បានធ្វើការឧទ្ទេសនាមនូវបំលាស់ប្តូរមួយចំនួនដែលបង្កអោយមាន
ការវែកញែកដ៏ខ្លាំងក្លាមួយ ដែលក្នុងនោះរួមមានទាំង Interface និងមុខងារតាមដានមិត្តភក្តិ
"តើពួកគេកំពុងធ្វើអ្វី",ទាំងនេះត្រូវបានគេចាត់ទុកថាគឺជាការខិតខំប្រឹងប្រែងដ៏ស្វិតស្វាញ
មួយដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាគូប្រជែងដូចជា Twitter ជាដើមនេះ ។ ប៉ុន្តែមុខ
ងារតាមដាននេះ ត្រូវបានអ្នកប្រើប្រាស់ត្អូញត្អែថាបានជ្រៀតជ្រែកក្នុងកិច្ចការងារបុគ្គលផ្ទាល់
ខ្លួនរបស់ពួកគេទៅវិញ ។ គួរបញ្ជាក់ផងដែរថាកន្លងមកក៏ធ្លាប់មានមុខងារមួយចំនួនដែល
មានលក្ខណៈជ្រៀតជ្រែករឿងបុគ្គល ត្រូវបាន Facebook ធ្វើការបោះបង់ចោលផងដែរ ។

បន្ទាប់មកទៀត Facebook អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកំណត់ បង្កើតជាក្រុម រឺ
បញ្ជាក់កំរិតថ្នាក់នៃទំនាក់ទំនងរវាងគ្នានិងគ្នា ដូចជាជាមិត្តភក្តិ, មិត្តជិតស្និទ្ធ រឺក៏រៀនជាមួយ
គ្នា រឺ ធ្វើការជាមួយគ្នា... ជាដើម។ តែអ្វីទាំងនេះក៏ត្រូវបានគេវាយតំលៃថាវាមិនមានអ្វីដែល
សំខាន់ចំបាច់នោះទេ ពីព្រោះកន្លងមក Facebook ក៏ធ្លាប់បង្កើតនូវមុខងារប្រហាក់ប្រហែល
គ្នានេះផងដែរ ។ អ្នកប្រើប្រាស់បានអោយដឹងថា Facebook គួរផ្តល់សិទ្ធិមួយសំរាប់ពួកគេ
ធ្វើការជ្រើសរើសដោយខ្លួនឯង រឺ អាចអោយគេវិលត្រលប់ទៅរក Interface ចាស់វិញប្រសើរ
ជាង ។

ដោយឡែកចំពោះមុខងារថ្មីដែលទើបតែត្រូវបាន Facebook ដាក់អោយប្រើប្រាស់នោះមាន
ឈ្មោះថា Timeline ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្ហោះរូបភាព រឺខ្លឹមសាររបស់
ខ្លួនមានលក្ខណៈរៀបរយតាមកាលបរិច្ឆេទ អតីតកាល បច្ចុប្បន្ន ...ហើយមុខងារថ្មីនេះក៏ត្រូវ
បានអ្នកប្រើប្រាស់ព្រមទទួលយក តែពួកគេសង្ឃឹមថា Facebook នឹងព្យាយាមធ្វើអោយមាន
ការប្រសើរឡើងថែមទៀតនៃមុខងាររបស់ Timeline នេះ បន្ថែមលើអ្វីដែលមានបច្ចុប្បន្ន ៕

ប្រភព៖ Dailymail & VTC
ដោយ ៖​ រស្មី

Tags: facebookelectronicmark zuckerbergtimelinesocial networkinterface