CamNews

ផលិតផលថ្មី 

រ៉ាដា ថ្មី អាចមើលធ្លុះជញ្ជាំង

ក្រុមអ្នកវិទ្យាសាស្ដ្រនៅមន្ទីរបច្ចេកទេស MIT បានអភិវឍ្ឍប្រភេទ រ៉ាដា ជំនាន់ថ្មីដែល
អាចមើលឃើញរូបភាពនៅខាងក្រោយជញ្ជាំងបេតុងកម្រាស់ពី ១០ ទៅ ២០ សង្ទីម៉ែត្រ។



ដូចទៅនឹងប្រភេទបច្ចេកវិទ្យា រ៉ាដា ដទៃដែរ ឧបករណ៍នេះបញ្ចេញរលក រ៉េឌីអូ និងទទួល
រលកនេះមកវិញ រួចវិភាគពីសញ្ញាដែលបានទទួល។ ប៉ុន្ដែ បច្ចេកវិទ្យាថ្មីនេះ មិនផ្ដោតសំ
ខាន់ទៅលើសញ្ញា ៩៩,៩៩៧៥% ដែលបានជះត្រឡប់មកវិញបន្ទាប់ពីវាបានទៅប៉ះនឹង
ជញ្ជាំងនោះទេ តែវាផ្ដោតជាសំខាន់ទៅលើការពង្រីករលកសញ្ញា ០,០០២៥% ដែលបាន
បញ្ចេញ និងទទួលមកវិញទៅតាមជញ្ជាំង។ ដោយសារតែសញ្ញា ០,០០២៥% នេះហើយ
ទើបអាចបង្កើតបានជារូបភាព វីដេអូ តាមពេលវេលាជាក់ស្ដែង។

ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា នេះគឺជាឧបរកណ៍ដ៏មានប្រសិទ្ធិភាពសម្រាប់ការប្រយុទ្ធគ្នា
ក្នុងស្ថានភាពមានរបាំងដូចនៅក្នុងក្រុងជាដើម។

ឧបករណ៍នេះមានប្រវែង ២,៦ ម៉ែត្រ មានអាងតែនចំនួន ២១ ដើម ក្នុងនោះមាន ១៣
ដើមប្រើប្រាស់សម្រាប់បញ្ជូននិន្នន័យ និង ៨ ដើមទៀតសម្រាប់ភ្ជាប់ជាមួយកុំព្យូទ័រដើម្បី
វិភាគរលកសញ្ញដែលចេញពីខាងក្រោយជញ្ជាំង។

បច្ចុប្បន្ន ប្រព័ន្ធ រ៉ាដា ថ្មីនេះអាចរកឃើញមនុស្សដែលកំពុងធ្វើចលនាតែប៉ុណ្ណោះ។ ក្នុង
ការពិសោធមួយ ប្រព័ន្ធ រ៉ាដា ថ្មីនេះអាចបង្កើតបានជារូបភាពវិដេអូ ១០,៨ រូប/វិនាទី
វាបានបង្ហាញថា មានមនុស្សពីរនាក់កំពុងធ្វើចលនានៅខាងក្រោយជញ្ជាំងបេតុងដ៏រឹងមាំ
ជាមួយនឹងផ្សែងដូចទៅនឹងការប្រយុទ្ធគ្នា មនុស្សម្នាក់ឈរនៅស្ងៀមប៉ុន្ដែដៃកាន់លោហ
ធាតុមួយកំណាត់ និងគ្រវីចុះឡើង ក៏ត្រូវបាន រ៉ាដានេះចាប់បានរូបភាពក្នុងចម្ងាយ ៦
ម៉ែត្រ។

ក្រុមអ្នកវិទ្យាសាស្ដ្របានឱ្យដឹងថា គោលដៅនៃការបង្កើតឧបករណ៍នេះគឺដើម្បីគ្រប់គ្រង់
ស្ថានការណ៍ក្នុងការប្រយុទ្ធគ្នាក្នុងរង្វង់ ១៨,៣ ម៉ែត្រ នេះគឺជាចម្ងាយជាក់ស្ដែងក្នុងស្ថាន
ភាពប្រយុទ្ធនៅទីក្រុង។

បច្ចុប្បន្ន ឧបករណ៍នេះកំពុងត្រូវបានពិសោធជាមួយនឹងស្ថានភាពផ្សេងៗគ្នាដើម្បីកែលំអ
ប្រសិទ្ធិភាពប្រតិបត្ដិការរបស់វា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Gizmag

Tags: technologyradarsee through wallsmitnew tech