CamNews

សុខភាព 

វិធីសាស្រ្ត៧យ៉ាង ផ្តាច់ការជក់បារី

នៅពេលដែលសមាជិកណាម្នាក់មានបំណងចង់ផ្តាច់បារី   គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សំរាប់
ក្រុមគ្រួសារ ឬ  សហគមន៍របស់អ្នក។ អ្នកផ្តាច់បារីត្រូវការការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា ពី
សំណាក់មិត្តភ័ក្ត្រ និង គ្រួសារក្នុងតំណាក់កាលនៃការផ្តាច់បារីនេះ។ ដូចនេះ    សូមអ្នកសូមកុំ
នូវរារែក ក្រោកឈរឡើង ហើយនិយាយទៅកាន់គាត់វិញថា    អ្នករីករាយនឹងជួយគាត់។ ខាង
ក្រោមនេះ ជាវិធីសាស្រ្តមួយចំនួនសំរាប់លោកអ្នក!

 • ១. រក្សាអនាម័យៈ ថែរក្សាទីកន្លែង  ដែលគាត់រស់នៅអោយមានអនាម័យជានិច្ច  ដើម្បីកុំឲ្យ
  មានក្លិនបារី និង ព្យាយាមអោយគាត់ស្ថិតនៅឲ្យឆ្ងាយពីកន្លែងមានក្លិន និង ផែ្សងបារី។​
 • ២. ស្វែងយល់ពីទំលាប់របស់គាត់ៈ អ្នកជក់បារីភាគច្រើន    តែងមានទំលាប់ផ្ទាល់ខ្លួនរបស់
  គាត់ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែល
  កំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬ ក៏ពេលទទួលទានសូរាជាដើម។ល។ សូមស្វែង
  យល់អំពីទំលាប់និងពេលវេលាដែលគាត់ប្រើសំរាប់ការជក់បារី  ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង
  និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ក្នុងកាលទសៈនោះ។
 • ៣. បង្វែទំលាប់ជក់បារីរបស់គាត់ៈ ត្រៀមលក្ខណៈ     ដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ឲ្យ
  ងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញឧទាហរណ៍ ដើរលេងកំសាន្តនិយាយរឿងកំប្លែង
  ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ។ល។ ដើម្បីជំនួសការជក់បារីវិញ។
 • ៤.យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់ៈ ការផ្តាច់បារីគឺជាបញ្ហាមួយ  ដែលលំបាក
  សំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធន់ថប់ ឆេវឆាវ ក្រេវក្រោធអាចនឹងកើតមានឡើង
  នៅក្នុងកំឡុងពេលផ្តាប់បារី សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។
 • ៤. លើកទឹកចិត្តៈ ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន   ដើម្បីជាកត្តាជំរុញ
  អោយគាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
  ៥. កុំលេងសើចៈ
  ការយកបារីមកលលេង ឬ ការអុចបារី នៅចំពោះមុខអ្នកកំពុងផ្តាច់បារីមិន
  មែនជាទង្វើត្រឹមត្រូវឡើយ  ពីព្រោះវាអាចជំរុញអោយគាត់វិលទៅរកសភាពដើមវិញ។ ដូចនេះ
  សូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។
 • ៦. ផ្តល់​គំនិតវិជ្ជមានៈ ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរ    សូមផ្តល់ជាគំនិតយោបល់ល្អ
  ដែលធ្លាប់ជួយឲ្យអ្នក     ផ្តាច់បារីបានប្រាប់ទៅគាត់ និង និយាយពីភាពវិជ្ជមានដែលអ្នកទទួល
  បានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។
 • ៧. សាកល្បងម្តងទៀតៈ​ ប្រសិនជាការព្យាយាមរបស់គាត់    ក្នុងការផ្តាច់បារីទទួលបរាជ័យ
  សូមកុំស្តីបន្ទោសឲ្យគាត់  ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បងម្តងទៀត។ សង្ឈឹម
  ថា អ្នកអាចជួយគាត់ឆ្លងផុតក្នុងដំណាក់នេះ ដើម្បីក្រុមគ្រួសារ និងសហគមន៍ គ្មានផ្សែងបារី។
 • ដោយៈ  វណ្ណៈ
  ប្រភពៈ  healthandlove

Tags: Lifestyle Health