CamNews

យល់ដឹង 

ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាតតណ្ហាខ្លាំងក្លា ឆាប់រហ័ស

សុខភាព គឺជារឿងមួយដ៏ចម្បង ដែលមនុស្សគ្រប់គ្នាតែងព្រួយបារម្ភ និងយកចិត្តទុកដាក់
ជាងគេ ព្រោះថា សុខភាពអាចឱ្យមនុស្សគ្រប់គ្នា មានភាពរីករាយ សប្បាយចិត្ត មានភាព
ជឿជាក់ អាចសម្រេចបាននូវជោគជ័យ ដែលអ្នកចង់បាន។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនអ្នក
មានសុខភាពមិនល្អ ឬ ឧស្សាហ៍ឈឺ ជាញឹកញាប់ អ្នកនឹងបាត់បង់អ្វីៗ  ទាំងអស់ដែលនៅ
ជុំវិញអ្នក (ការងារ មនុស្សជាទីស្រលាញ់ និង មានអ្វីផ្សេងៗ  ជាច្រើនទៀត។ ជាពិសេស
អ្វីដែលសំខាន់ នៅក្នុងពេលបច្ចុប្បន្ននេះ គឺជាសុខភាពបន្តពូជ ឬ  សុខភាពផ្លូវភេទតែម្តង
ថ្ងៃនេះ យើងនឹងណែនាំ នូវប្រភេទអាហារមួយចំនួន ដែលមានអត្ថប្រយោជន៍ចំពោះសុខ
ផ្លូវភេទ។

ផ្លែប័រ៖ គឺជាប្រភេទផ្លែឈើដ៏ចម្លែកម្យ៉ាង  មានរូបរាងដូចពងស្វាស និង ជាផ្លែឈើ ដែល
គេប្រើធ្វើជាថ្នាំសំរើបតណ្ហា ដោយសារតែផ្លែប័រសម្បូរដោយសារធាតុចិញ្ចឹម និងវិតាមីន
ជាច្រើន ជួយឱ្យសរសៃឈាម និង  បេះដូងដើរស្រួល។ ជាពិសេស  វាគឺជាឱសថ បំប៉ន
កំលាំង ដ៏ខ្លាំងក្លា ជួយឱ្យបង្កើនអារម្មណ៍ផ្លូវភេទឱ្យកាន់តែប្រសើរឡើង។

ផ្លែស្តូប័ររី៖ ពណ៌ក្រហមគឺត្រូវបានគេស្គាល់ថា ជាពណ៌មួយ  ដែលធ្វើឱ្យអារម្មណ៍ត្រេក
ត្រអាល។ យោងតាមការសិក្សាមួយ  នៅក្នុងឆ្នាំ២០០៨  បានរកឃើញថា  បុរសៗ មាន
អារម្មណ៍ចង់រួមភេទខ្លាំងក្លានៅពេល ដែលឃើញមនុស្សស្រីស្លៀកសំលៀកបំពាក់ពណ៌
ក្រហម ដូចផ្លែស្តូប័ររី និង មានពណ៌ផ្សេងទៀត ដូចជា៖ ពណ៌ខៀវ ឬ  ពណ៌បៃតង។ ផ្លែ
ស្តូប័ររី គឺប្រភពដ៏សម្បូរ បែបនៃសារធាតុ  ប្លូរិកអាស៊ីត និង វីតាមីន B  ដែលជួយបង្កើន
ចំណង់ផ្លូវភេទ ខ្លាំងក្លា បានឆាប់រហ័ស។

ផ្លែក្រូច៖ គឺជាសមាជិកនៃប្រភេទផ្លែឈើ  នៅតំបន់ត្រូពិចដែលសម្បូរ  ទៅដោយសារ
ធារ antioxidants វីតាមីន C និងសារធាតុអាស៊ីតប៊្លរិច។ សារធាតុទាំងអស់នេះគឺមានឥទ្ធិ
ពលបំផុត សំរាប់សុខភាពបន្តពូជ របស់បុរស។ សូមរីករាយ  ជាមួយនឹងការទទួលទាន
សាឡាដ  ជាមួយផ្លែក្រូច  មានដូចជា៖ សាច់ក្រូចឃ្វិច សាច់ក្រូចថ្លុង ឬសាច់ក្រូចឆ្មារ។
ការទទួលទានអាហារបែបនេះ  នឹងជួយឱ្យសុខភាពបន្តពូជ របស់អ្នក មានសុខភាពល្អ
ខ្លាំងក្លា ជាងមនុស្សធម្មតា។

ផ្លែល្វា៖ គឺជាប្រភេទឈើម្យ៉ាង  មានរូបរាងល្អគន់  ដែលមានប្រវត្តិ  ជាយូរណាស់មក
ហើយដែលគេស្គាល់ថា ជាថ្នាំប៉ូវកម្លាំង និងជាថ្នាំសម្រើបតណ្ហាដ៏ស័ក្តិសិទ្ធិបំផុត។

ជាពិសេស ទទួលទានជាអាហារ ដែលមានសារធាតុ សរសៃច្រើននឹងជួយឱ្យបំពេញ
និងជួសជុល កាមតណ្ហារបស់អ្នក ឱ្យខ្លំាងក្លា ងាយស្រួលក្នុងពេលប្រយុទ្ធ៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ កាត់បន្ថយស្ត្រេស បានឆាប់រហ័ស
-វិធីកំពូល ៥យ៉ាង ព្យាបាលជំងឺផ្តាសាយ បានឆាប់រហ័ស
-វិធីងាយៗ ជួយឱ្យស្បែកមុខសម៉ដ្ឋ ភ្លឺរលោង តឹងណែន ដោយធម្មជាតិ
-វិធីធ្វើម៉ាសបិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីពីរយ៉ាង ព្យាបាលបំបាត់ស្លាកស្នាមនៅលើផ្ទៃមុខ បានយ៉ាងឆាប់រហ័ស

ដោយ៖ វណ្ណៈ
ប្រភព៖ magazine.foxnews


Tags: Lifestyle KnowledgeBenefit of Fruits